បើកទ្វារទេសចរណ៍ ភ្ញៀវអន្តរជាតិឆ្លងតាមអាកាសយានដ្ឋានបានកើនឡើង ១៧៦%
(VOVWORLD) - យោងតាមរបាយការណ៍របស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិល វៀតណាម លំហូរភ្ញៀវទេសចរឆ្លងអាកាសយានដ្ឋានក្នុងត្រីមាសទីមួយគ្រោងនឹង កើនឡើង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តាមនោះ ចំនួនអ្នកដំណើរអន្តរជាតិបានឆ្លងកាត់អាកាសយានដ្ឋានឈានដល់ ៣២១ ពាន់នាក់ដែលកើនឡើង ១៧៦%; ការដឹកជញ្ជូនទំនិញអន្តរជាតិបានឈានដល់ ២៩២ ពាន់តោន ដែលកើនឡើងជាង ២១%។
ដំណាក់កាលក្រោយថ្ងៃបើកទ្វារទេសចរណ៍ គិតពីត្រឹមថ្ងៃទី ១៥ ដល់ថ្ងៃទី ២១ មិនា ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីសម្រេចបានការធ្វើដំណើរខ្ពស់បំផុត ដោយមានជើងហោះហើរទៅមកចំនួន ៤៥ ជើងក្នុងមួយសប្តាហ៍។ ក្នុងពេលជាមួយគ្នានោះ ចំនួនអ្នកដំណើរដែលរវាងវៀតណាមនិងជប៉ុនមានកម្រិតខ្ពស់បំផុតជាមួយនឹងអ្នកដំណើរចំនួន ១០,៣ ពាន់នាក់។
តាមគម្រោង ចាប់ពីខែមេសាឆ្នាំ ២០២២ នឹងមានផ្លូវហោះហើរកាន់តែច្រើនពីសិង្ហបុរី តៃវ៉ាន់ (ចិន) និងកូរ៉េខាងត្បូងទៅកាន់ទីក្រុង Da Nang (វៀតណាម) ផងដែរ។
យោងតាមនាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាមដែរ គិតត្រឹមខែមីនា ឆ្នាំ ២០២២ ទីផ្សារអាកាសចរណ៍អន្តរជាតិមានក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន ២៣ និងវៀតណាម (រួមមាន Vietnam Airlines, Vietjet Air និង Bamboo Airaways) ដែលប្រតិបត្តិការជើងហោះហើរទៅ/មកទៅកាន់ប្រទេសនិងតំបន់ដែនដីចំនួន ២០។ ក្រុមហ៊ុនអាកាសចរណ៍បានប្រតិបត្តិការជើងហោះហើរចំនួន ៦៧ ទៅ/មកវៀតណាមផងដែរ៕