បើកពិធីបុណ្យទន្លេទីក្រុងហូជីមិញ លើកទី២

(VOVWORLD) - ពិធីបុណ្យទន្លេលើកទី២ទីក្រុងហូជីមិញ បានបើកជាផ្លូវការកាលពីយប់ថ្ងៃទី៣១ ឧសភា នៅតំបន់កំពង់ផែ Nha Rong - Khanh Hoi (ខ័ណ្ឌទី ៤)។
បើកពិធីបុណ្យទន្លេទីក្រុងហូជីមិញ លើកទី២ - ảnh 1សម្តែងនៅមាត់ទន្លេ។ រូបថត៖ Ty Huynh/VOV

អញ្ជើញថ្លែងមតិនៅទីនេះ លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានឲ្យដឹងថា ពិធីបុណ្យនេះមានគោលបំណងលើកតម្កើងភាពស្រស់ស្អាត និងតម្លៃនៃទន្លេបេតិកភណ្ឌ ផ្សព្វផ្សាយមោទនភាព និងសេចក្តីស្រឡាញ់ចំពោះទីក្រុង ព្រមទាំងឆ្ពោះទៅកសាងពិធីបុណ្យនេះឱ្យក្លាយទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយដែលមានសញ្ញាសម្គាល់ដោយឡែក។ កម្មវិធីនេះ គឺជាឱកាសសម្រាប់ប្រជាជនទីក្រុងចងចាំ និងដឹងគុណដល់បុព្វការីជន តាំងពីគ្រាកាប់គាស់ឆ្កាដី ស្ថាបនា និងតស៊ូសម្រាប់ខឿនឯករាជ្យ សេរីភាព ឯកភាពរបស់ប្រជាជាជាតិ និងការតាំងចិត្តដើម្បីសេចក្តីសុខរបស់ប្រជាជន។

ចំណុចលេចធ្លោនៃកម្មវិធីបើកពិធីបុណ្យនេះ គឺការបាញ់កាំជ្រួចផ្កា និងការសម្តែងសិល្បៈរបាំសហសម័យ គួបផ្សំនឹងការសម្តែងលើឆាកបណ្តែតទឹកទ្រង់ទ្រាយធំនៅទន្លេ Sai Gon ដោយមានការចូលរួមពីតារាចម្រៀង សិល្បករ តារាសម្តែងជាង ១០០០ នាក់។

ពិធីបុណ្យទន្លេទីក្រុងហូជីមិញលើកទី២ ប្រព្រឹត្តទៅរហូតដល់ថ្ងៃទី៩ ខែមិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ