បើកពិធីបុណ្យនិទាឃរដូវនៅតាមតំបន់នានា

(VOVWORLD) - នាថ្ងៃទី ៣០ ខែមករា  នៅឃុំ Gia Sinh ស្រុក Gia Vien ខេត្ត Ninh Binh សមាគមព្រះពុទ្ធសាសនាវៀតណាមខេត្ត Ninh Binh បានរៀបចំពិធីបើកពិធីបុណ្យវត្ត Bai Dinh - និទាឃរដូវឆ្នាំជូតទោស័ក ២០២០។
បើកពិធីបុណ្យនិទាឃរដូវនៅតាមតំបន់នានា - ảnh 1 ពិធីបុណ្យ Grauk Taox ខេត្ត Lao Cai (រូបថត៖ baolaocai)

នាថ្ងៃទី ៣០ ខែមករា  នៅឃុំ Gia Sinh ស្រុក Gia Vien ខេត្ត Ninh Binh សមាគមព្រះពុទ្ធសាសនា វៀតណាមខេត្ត Ninh Binh បានរៀបចំពិធីបើកពិធីបុណ្យវត្ត Bai Dinh - និទាឃរដូវឆ្នាំជូតទោស័ក ២០២០។ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិ បាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមក្នុងពិធីនេះ។

ពិធីបុណ្យវត្ត Bai Dinh គឺជាពិធីបុណ្យប្រចាំឆ្នាំដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៦ តាមច័ន្ទគតិ។ នេះជាលើកទី ៦ ដែលពិធីបុណ្យនេះ ត្រូវបានរៀបចំឡើងចាប់តាំងពីតំបន់រមនីយដ្ឋាន Trang An ត្រូវបានអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌និងធម្មជាតិពិភព លោក។ វត្ត Bai Dinh បានធ្លាប់ជាវត្តធំបំផុតនៅវៀតណាមដែលបំបែកកំណត់ត្រាជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ