បើកពិធីបុណ្យភូមិ Sen ឆ្នាំ ២០១៩
(VOVWORLD) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ១២៩ នៃទិវាកំណើតរបស់ប្រធានហូជីមិញ (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០១៩) នាយប់ថ្ងៃទី ១៧ ខែឧសភានៅឯពហុកីឡដ្ឋានភូមិ Sen ឃុំ Kim Lien គណកម្មាធិការប្រជាជនខេត្ត Nghe An និងស្រុក Nam Dan បានប្រារព្ធពិធីបុណ្យភូមិ Sen ឆ្នាំ ២០១៩។
ទិដ្ឋភាពនៃពិធីបើក |
កម្មវិធីសិល្បៈ “គោរពជូនលោកប្រធាននូវបទចម្រៀងអំពីស្រុកកំណើត” ត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសិល្បករជាង ៧០០ នាក់ មកពីក្រុមសិល្បៈក្នុងស្រុកចំនួន ១១ និងក្រុមសិល្បៈជំនាញចំនួន ១១ ផងដែរ។ តាមរយៈបទចម្រៀងស្ងើចសរសើរអំពីជីវិតនិងអាជីពរបស់លោកប្រធានហូជីមិញ ក៏ដូចជាមនោសញ្ជេតនារបស់លោកប្រធានហូជីមិញចំពោះស្រុកកំណើតនោះ កម្មវិធីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍និងសេចក្តីនឹករលឹករបស់មហាជនចំពោះលោកប្រធានជាទីស្រឡាញ់របស់ប្រទេសជាតិ។
លោក Le Minh Thong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An បានឲ្យដឹងថា៖ “ពិធីបុណ្យភូមិ Sen ជាព្រឹត្តិការណ៍វប្បធម៌ដែលមានអត្ថន័យសំខាន់ ក្នុងជីវភាពខាងស្មារតីរបស់ប្រជាជន។ ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១២៩ នៃទិវាកំណើតរបស់លោកប្រធានហូជីមិញ និងពិធីបើក ពិធីបុណ្យភូមិ Sen ឆ្នាំ ២០១៩ នៅលើទឹកដីស្រុកកំណើតរបស់លោកប្រធានតែម្តងនេះ ជាឱកាសសម្រាប់ប្រជាជនទូទាំងប្រទេសនិយាយរួម និងបក្សភាគ ប្រជាជនខេត្ត Nghe An និយាយដោយឡែក សម្តែងនូវការគោរព និងការដឹងគុណដោយគ្មានទីបញ្ចប់ អំពីជីវិតនិងអាជីពបដិវត្តន៍ដ៏មហិមាររបស់លោកប្រធានហូជីមិញ ដើម្បីរួមចំណែក ជំរុញការសិក្សានិងធ្វើតាមសិលធម៌ រចនាបទរបស់លោកប្រធានហូជីមិញផងដែរ”។
ពិធីបុណ្យភូមិ Sen ឆ្នាំ ២០១៩ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី ១៩ ខែឧសភា ដែលពោរពេញទៅដោយសកម្មភាពផ្សេងៗទៀតដូចជា ការបញ្ចាំងខ្សែភាព យន្តឯកសារអំពីប្រធានហូជីមិញ, រៀបចំជំរុំយុវជន; ការបង្ហាញរូបថតឯកទេសលើប្រធានបទអំពីបក្ស អំពីលោកប្រធានហូជីមិញ; ការ ប្រលងសម្រស់នារីភូមិ Sen និងការប្រឡង សំនៀងភូមិ Sen ជាដើម៕