បើកពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រជាពលរដ្ឋខ្មែរណាមបូ

(VOVWORLD) - មហោស្រពវប្បធម៌ កីឡា និងទេសចរ ណ៍ជនរួមជាតិខ្មែរណាមបូ លើកទី៨ និងពិធីបុណ្យអក អំបុក- ប្រណាំងទូកង តំបន់ដីសណ្តទន្លេ Cuu Long លើកទី ៥ ឆ្នាំ២០២២ បានប្រារពនាយប់ថ្ងៃទី ៦ ខែវិច្ឆិកា នៅខេត្ត Soc Trang។

បើកពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រជាពលរដ្ឋខ្មែរណាមបូ - ảnh 1គណៈប្រតិភូបានចូលរួមពិធីបើកមហោស្រព (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានចាត់ទុកថា នេះជាព្រឹត្តិការណ៍វប្បធម៌មួយដែលមានអត្ថន័យជ្រាលជ្រៅ រួមចំណែកក្នុងការឧទ្ទេសនាម ផ្សព្វផ្សាយ  អំពីតម្លៃវប្បធម៌ប្រពៃ ណីរបស់ ប្រជាជនខ្មែរណាមបូ ទៅកាន់មិត្តភក្តិក្នុងស្រុក និងអន្តរជាតិ។

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ខេត្ត Tra Vinh ក៏បានបើកការប្រណាំងទូកង ដើម្បីអបអរសាទរពិធីបុណ្យអ៊ុំទូក ឆ្នាំ២០២២ របស់ប្រជាពលរដ្ឋខ្មែរផងដែរ។ ចូលរួមក្នុងការប្រកួតនេះ មានក្រុមទូក ង ចំនួន ៨ ក្រុមដែលមានកីឡាករ-កីឡាការិនីជាង ៨០០នាក់មកពី ស្រុក-ក្រុងក្នុងខេត្តចំនួន ៧ និងក្រុមទូក ង មកពីខេត្ត Kien Giang។ 

“តាមរយៈការសម្តែងរបស់សិល្បករ សិល្បការិនី និងកីឡាករ-កីឡាការិនីជាង ២.០០០ នាក់ យើងសង្ឃឹម និងជឿជាក់ថា ប្រជាជន និងអ្នកទេសចរមកពីជុំវិញពិភពលោកនឹងអាចមានអារម្មណ៍ និងទទួលបានបទពិសោធន៍នូវបទភ្លេងនៃបទចម្រៀងប្រជាប្រិយ របាំ រាំវង់ សារ៉ាវ៉ាន់ រាំស្គរសាដាម សិល្បៈ Du ke ទាក់ទាញបេះដូងមនុស្ស និងរីករាយជាមួយសំឡេងពិសេសនៃឧបករណ៍ពិនពាធ ដែលត្រូវបានគេស្គាល់ថាជានិមិត្តសញ្ញានៃវប្បធម៌របស់ប្រជាជនខ្មែរណាមបូ”។

ក្នុងក្របខ័ណ្ឌនៃមហោស្រពវប្បធម៌ កីឡា និងទេសចរណ៍ខ្មែរណាមបូ លើកទី ៨ គណៈប្រតិភូមកពីខេត្ត-ក្រុងចំនួន ១២៖ Soc Trang, Bac Lieu, Vinh Long, Tra Vinh, An Giang, Kien Giang, Hau Giang, Ca Mau, Tay Ninh, Binh Phuoc ទីក្រុង Can Tho និងទីក្រុងហូជីមិញនឹងចូលរួមសកម្មភាពវប្បធម៌ កីឡា តាំងបង្ហាញ ផ្សព្វផ្សាយ  ទេសចរណ៍។ល។

បើកពិធីបុណ្យវប្បធម៌ កីឡា និងទេសចរណ៍របស់ប្រជាពលរដ្ឋខ្មែរណាមបូ - ảnh 2ការសម្តែងសិល្បៈនៅក្នុងពិធីបើក 

ជាពិសេស មហោស្រពមានសមាហរណកម្មរួម សកម្មភាពពិធីបុណ្យអុកអំបុក Festival - ប្រណាំងទូក ង នៅ Soc Trang តំបន់ដីសណ្ដទន្លេ Cuu Long ដែលមានសកម្មភាពដូចជា៖ ការប្រណាំងទូក ង ការស្តារឡើងវិញនូវពិធីថ្វាយបង្គំព្រះច័ន្ទ ការប្រដែត គោមទឹក និងទូក Ca Hau…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ