បើកពិធីបុណ្យ Ninh Binh-Trang An លើកទី២

(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែធ្នូ នៅតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក រមណីយដ្ឋាន Trang An (Ninh Binh) ខេត្ត Ninh Binh បានប្រារព្ធពិធីបើកពិធីបុណ្យ Ninh Binh - Trang An ឆ្នាំ ២០២៣ ក្រោមប្រធានបទ “ពណ៌បេតិកភណ្ឌ - ការជួបជុំ និងរីកសាយភាយ"។

តាមប្រធានគណៈកម្មាធិការប្រជាជនខេត្ត Ninh Binh លោក Pham Quang Ngoc ពិធីបុណ្យជាសកម្មភាពវប្បធម៌ដោយមានអត្ថន័យសំខាន់ ដែលបញ្ជាក់ការខិតខំ ប្រឹងប្រែង និងសមត្ថភាពរបស់ Ninh Binh ក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយ ធំ ព្រមទាំង ឆ្លុះបញ្ចាំងពីផ្ទាំងគំនូរចម្រុះពណ៌នៃបេតិកភណ្ឌវប្បធម៌នៅ តំបន់នានា ទូទាំងប្រទេសជាតិ នៅក្នុងបរិយាកាសបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោកនៃតំបន់ រមណីយដ្ឋាន Trang An ជាមួយនឹងការសម្ដែងសិល្បៈដ៏វិសេសវិសាលផងដែរ៖
“ដោយការជ្រើសរើសប្រធានបទឆ្នាំ ២០២៣ គឺ “ពណ៌បេតិកភណ្ឌ - ការជួបជុំនិងរីកសាយភាយ” Ninh Binh មានគោលបំណងកសាងម៉ាកយីហោពិធីបុណ្យដោយ ឡែក ទាក់ទាញ និងពង្រីកសកម្មភាពជួបប្រាស្រ័យវប្បធម៌ក្នុងប្រទេស និងអន្តរ ជាតិ បង្កើតសាមគ្គីភាព ភាពស្និទ្ធស្នាលរវាងបណ្ដាប្រទេស ប្រជាជាតិ រួមចំណែកជំរុញ សន្តិភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ”។
បើកពិធីបុណ្យ Ninh Binh-Trang An លើកទី២ - ảnh 1អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan អញ្ជើញថ្លែងមតិក្នុងពិធីបើក។ (រូបថត៖ VNA)
អញ្ជើញថ្លែងមតិក្នុងពិធីបើក អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា Ninh Binh ជាតំបន់ដែលមានកម្រាស់ប្រវត្តិវប្បធម៌ ជាមួយនឹង កេរ្តិ៍ដំណែល រមណីយដ្ឋានជាច្រើនសន្ធឹកសន្ធាប់ ជាពិសេសតំបន់រមណីយដ្ឋាន Trang An ដែលត្រូវបានអង្គការ UNESCO លើកតម្កើង ជាបេតិកភណ្ឌវប្បធម៌ និង ធម្មជាតិពិភពលោក - ដែលជាបេតិកភណ្ឌចម្រុះតែមួយគត់នៅអាស៊ីអាគ្នេយ៍រហូតមក ដល់បច្ចុប្បន្ន។ ហេតុដូច្នេះហើយ Ninh Binh មានលទ្ធភាពក្លាយជាតំបន់ឈានមុខគេ លើទូទាំងប្រទេសក្នុងការអភិវឌ្ឍឧស្សាហកម្មវប្បធម៌ដែលជាគំរូលេចធ្លោនៃការរួម បញ្ចូលគ្នាដោយសុខដុមរមនារវាងការស្តារ ការអភិរក្សបេតិកភណ្ឌជាមួយនឹងកំណើន បៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ