បើកពិព័រណ៍អាស៊ាន-ចិននិងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិនលើកទី ១៨
(VOVWORLD) - នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ពិធីបើកពិព័រណ៍អាស៊ាន-ចិន និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-ចិនលើកទី ១៨ (CAEXPO និង CABIS) ត្រូវបានរៀបចំឡើងនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។
បើកពិព័រណ៍អាស៊ាន-ចិននិងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគអាស៊ាន-ចិនលើកទី ១៨ (រូបថត៖ TTXVN) |
ដោយប្រធានបទ“រួមគ្នាកសាងខ្សែក្រវ៉ាត់ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល” ពិព័រណ៍ចិន-អាស៊ានលើកទី ១៨ (CAEXPO ២០២១) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ានឆ្នាំ ២០២១ - CAEXPO ២០២១ (CABIS ២០២១) នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ១០-១៣ ខែកញ្ញា ដោយមានវេទិកាជាន់ខ្ពស់ចំនួន ២៦ និងសកម្មភាពជំរុញពាណិជ្ជកម្មចំនួន ១៤៨ ទាំងតាមទម្រង់អនឡាញ និងផ្ទាល់។
ពិព័រណ៍CAEXPO ២០២១ មានស្តង់ទំនិញប្រមាណ ២ ៣០០ នៅលើផ្ទៃដីសរុប ១១៤ មែត្រការ៉េ ក្នុងនោះមានស្តង់ទំនិញរបស់បណ្ដាប្រទេសអាស៊ាន និងបណ្ដាប្រទេសដៃគូសហប្រតិបត្តិការដូចជា៖ ប៉ាគីស្ថាន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី ប៉ូឡូញ និងបារាំង។ ឆ្នាំនេះ វៀតណាមបានបន្តចូលរួមពិព័រណ៍នេះ ដោយមាន ទ្រង់ទ្រាយធំបំផុតក្នុងប្លុកអាស៊ាន ពោលគឺមានការចូលរួមពីសហគ្រាសប្រមាណ ៨០ និងសហគ្រាសចំនួន ២០០ ទៀតបានចូលរួមតាមទម្រង់អនឡាញផងដែរ៕