បើកពិព័រណ៌ ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម - ចិន ឆ្នាំ ២០១៩
(VOVWORLD) -ពិព័រណ៌នេះ ទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញចំនួន ៤០០ ស្តង់ ដែលក្នុងនោះ មានស្តង់ទំនិញរបស់សហគ្រាសវៀតណាមចំនួន ៣០០ ស្តង់ និងស្តង់ទំនិញរបស់សហគ្រាសចិនចំនួន ១០០ ស្តង់។
ពិព័រណ៌ ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម - ចិន ឆ្នាំ ២០១៩ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាព្រឹកថ្ងៃទី ១ ខែធ្នូ នៅទីលានមជ្ឍមណ្ឌលផ្សព្វផ្សាយ និងវប្បធម៌នៃទីក្រុង Mong Cai ខេត្ត Quang Ninh បានប្រព្រឹត្តិទៅពិធីបើក ពិព័រណ៌ ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម - ចិន ឆ្នាំ ២០១៩ ក្រោមប្រធានបទ “បើកទូលាយកិច្ចសហប្រតិបត្តិការ - អភិវឌ្ឍន៍ប្រកបដោយចីរភាព។ ពិព័រណ៌នេះ ទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញចំនួន ៤០០ ស្តង់ ដែលក្នុងនោះ មានស្តង់ទំនិញរបស់សហគ្រាសវៀតណាមចំនួន ៣០០ ស្តង់ និងស្តង់ទំនិញរបស់សហគ្រាសចិនចំនួន ១០០ ស្តង់។ លោក Nguyen Tien Dung អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Mong Cai បានឲ្យដឹងថា៖
“ពិព័រណ៍នេះគឺជាស្ពានតភ្ជាប់សម្រាប់សហគ្រាសនៃភាគីទាំងពីរស្វែងរកដៃគូ តភ្ជាប់ និងពង្រីកទីផ្សារ បង្កើនសកម្មភាពជំរុញ និងពង្រីកការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍។ ទន្ទឹមនឹងនេះ តាមរយៈបណ្ដាសកម្មភាពនៅពិព័រណ៍នេះ នឹងជួយពង្រីកអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។
ពិព័រណ៌នេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ៧ ខែធ្នូខាងមុខផងដែរ៕