បើកមហាសន្និបាតទូទាំងប្រទេសនៃសមាគមនិស្សិតវៀតណាម
(VOVWORLD) - នាថ្ងៃទី ១៨ ធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១១ នៃសមាគម និស្សិតវៀតណាមអាណត្តិ ២០២៣ - ២០២៨ បានបើកជាផ្លូវការនៅទីក្រុងហាណូយ។
គណៈប្រតិភូចូលរួមមហាសន្និបាតនិស្សិតវៀតណាមឆ្នាំ២០២៣។ (រូបថត៖ hcmcpv.org.vn) |
មហាសន្និបាតមានការចូលរួមពីគណៈប្រតិភូជិត ៧០០នាក់ ដែលតំណាងឱ្យសមាជិកសមាគម និងនិស្សិតវៀតណាមជាង ១,៧ លាននាក់នៅក្នុងនិងក្រៅប្រទេស។
ជាមួយនឹងកិច្ចប្រជុំចំនួន ៤ វគ្គដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ខែធ្នូដល់ថ្ងៃទី ២០ ខែធ្នូ មហាសន្និបាតបានបូកសរុប និងវាយតម្លៃចំពោះការងាររបស់សមាគម និងចលនានិស្សិតក្នុងអាណត្តិ ២០១៨ - ២០២៣ កំណត់គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់ការងាររបស់សមាគម និងចលនានិស្សិតក្នុងអាណត្តិ ២០២៣ - ២០២៨។
ក្នុងឱកាសនេះដែរ មហាសន្និបាតក៏នឹងផ្ទៀងស្តាប់ការណែនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈលេខាមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញផងដែរ។ នេះគឺជាទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍការងាររបស់សមាគម និងចលនានិស្សិតវៀតណាមក្នុងរយៈពេល ៥ ឆ្នាំខាងមុខ (២០២៣ - ២០២៨)៕