បើកមហាសន្និបាតបក្សភាគខេត្ត Hai Duong និង Thai Nguyen អាណត្តិ ២០១៥-២០២០
|
ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung |
(VOV)_នាព្រឹកថ្ងៃទី២៧ តុលា នៅទីក្រុង Hai Duong មហាសន្និបាតបក្សភាគ
ខេត្ត Hai Duong លើកទី១៦ អាណត្តិ ២០១៥-២០២០ ត្រូវបានប្រារព្វឡើង។ ថ្លែង
មតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានលើកសរ
សើរ លទ្ធផលសំខាន់ៗ ដែលខេត្ត Hai Duong ទទួលបាន ក្នុងអាណត្តិកន្លងទៅ
ជាពិសេសគឺចលនាកសាងជនបទថ្មី កសាងផែនមហាសាមគ្គីជាតិ ត្រូវបានពង្រឹង
និងពង្រីក។ ប្រធានរដ្ឋសភាបានស្នើថា៖នាពេលខាងមុខនេះ ខេត្ត Hai Duong ត្រូវ
ក្លាយទៅជាខេត្តអភិវឌ្ឍន៍ ដោយមានប្រាក់ចំណូលគិតជាមធ្យមក្នុងមនុស្សម្នាក់
ឈរលំដាប់ថ្នាក់ទី២០ក្នុងប្រទេស។ ទន្ទឹមនឹងនោះ Hai Duong ក៏ត្រូវយកចិត្តទុក
ដាក់អភិវឌ្ឍន៍ដើម្បីក្លាយទៅជាខេត្តឧស្សាហកម្ម តាមទិសទំនើបផងដែរ។
នាថ្ងៃដដែល អញ្ជើញចូលរួមនិងថ្លែងមតិនៅមហាសន្និបាត បក្សភាគខេត្ត
Thai Nguyen លើកទី១៩ អាណត្តិ២០១៥-២០២០ លោក To Huy Rua សមាជិកកា
រិយាល័យនយោបាយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈចាត់តាំងមជ្ឈឹម បាន
សង្កត់ធ្ងន់ថា៖
“ ខេត្តត្រូវជំរុញខ្លាំងការផ្ទេរប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច លើកកំពស់កំណើន
ទាក់ទាញគ្រប់ប្រភពកម្លាំងវិនិយោគដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច
និងសង្គមកិច្ច។ ត្រូវយកចិត្តទុកដាក់ដល់ការតភ្ជាប់តំបន់ បង្កើតកម្លាំងពលំជំរុញ
Thai Nguyen ក្លាយទៅខេត្តឧស្សាហកម្មនាពេលខាងមុខនេះ៕ ”