បើកមហាសន្និបាត ABU៖ ប្រព័ន្ធផ្សព្វផ្សាយមានភាពច្នៃប្រឌិតនិងការផ្លាស់ប្តូរថ្មីក្នុងពេលមានវិបត្តិ
(VOVWORLD) - មហាសន្និបាត ABU លើកទី ៥៧ ដោយ ប្រធានបទ “ប្រព័ន្ធផ្សព្វ ផ្សាយក្នុងវិបត្តិ៖ ភាពឆ្នៃប្រឌិតនិងការផ្លាស់ប្តូរថ្មីសម្រាប់សេវាកម្មពហុមុខងារ”។
អគ្គនាយកវិទ្យុសម្លេងវៀតណាមអញ្ជើញថ្លែងមតិក្នុងពិធីបើកមហាសន្និបាត |
នារសៀលថ្ងៃទី ១៥ ធ្នូ សម្ព័ន្ធសមា គមទូរទស្សន៍និងវិទ្យុអាស៊ី-ប៉ាស៊ីហ្វិក (ABU) បានបើកមហាសន្និបាត ABU លើកទី ៥៧ តាមប្រព័ន្ធវីដេអូ ដោយ ប្រធានបទ “ប្រព័ន្ធផ្សព្វផ្សាយក្នុងវិបត្តិ៖ ភាពឆ្នៃប្រឌិតនិងការផ្លាស់ប្តូរថ្មី សម្រាប់សេវាកម្មពហុមុខ ងារ”។ ថ្លែងមតិនៅពិធីបើក អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky បានផ្ញើលិខិតអញ្ជើញជាផ្លូវការ ដល់ប្រតិភូអន្តរ ជាតិទាំងអស់ឱ្យចូលរួមមហាសន្និបាត ABU លើកទី ៥៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយនៅចុងខែតុលាឆ្នាំ ២០២១ ដោយវិទ្យុសំឡេងវៀតណាមទទួលរៀបចំផងដែរ។
“វិទ្យុសម្លេងវៀតណាមសង្ឃឹមថា ជំងឺរាតត្បាតនឹងត្រូវបានរុញថយក្រោយក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បី វៀតណាមអាចទទួលស្វាគមន៍តំណាងពីបណ្តាអង្គការទូរទស្សន៍និងផ្សាយសម្លេងអន្តរជាតិមកចូលរួម ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ មហាសន្និបាត ABU លើកទី ៥៨ នឹងក្លាយជាព្រឹត្តិការណ៍អន្តរជាតិមួយ ក្រោយអំឡុងពេលដែលពិភពលោកត្រូវរងឥទ្ធិពលយ៉ាងខ្លាំងពីការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩”។ នេះបើយោងតាមប្រសាសន៍របស់អគ្គនាយកវិទ្យុសម្លេងវៀតណាម លោក Nguyen The Ky៕