បើកមហាសន្និបាត ABU លើកទី ៥៨
(VOVWORLD) - នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ សហភាពផ្សាយសម្លេង-ទូរទស្សន៍អាស៊ី-ប៉ាស៊ីហ្វិក (ABU) បានបើកមហាសន្និបាត ABU លើកទី ៥៨ (ABU 58) និងកិច្ចប្រជុំពាក់ព័ន្ធក្នុងទម្រង់អនឡាញ។
ទិដ្ឋភាពនៃពិធីបើក ABU58 តាមទម្រង់អនឡាញ (រូបថត៖ Ba Thi/VOV5) |
ដោយមានប្រធានបទ “ចាប់ផ្តើមការផ្សព្វផ្សាយឡើងវិញសម្រាប់ប្រជាជន ភពផែនដី និងសន្តិភាព” សម័យបើកមហាសន្និបាត ABU58 មានប្រតិភូ តំណាងស្ថានីយវិទ្យុនិងទូរទស្សន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាង ៦០០នាក់ចូលរួម។ អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Ngo Minh Hien បានអញ្ជើញចូលរួមដែលតភ្ជាប់បណ្តាញពីមជ្ឈមណ្ឌលផ្សាយសម្លេងជាតិ ផ្លូវលេខ ៥៨ Quan Su នៃទីក្រុងហាណូយ។
យោងតាមផែនការដើម ស្ថានីយ៍វិទ្យុសម្លេងនឹងធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ABU58 នៅទីក្រុងហាណូយ នាខែវិច្ឆិកា ឆ្នាំ ២០២១។ ប៉ុន្តែ ដោយសារតែការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាលជំងឺកូវីដ ១៩ ហេតុដូច្នេហ ABU បានប្តូរទៅបើកតាមអ៊ីនធឺណិតវិញ។
សូមគូសបញ្ជាក់ថា សហភាព ABU ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ដែលបច្ចុប្បន្នជាអង្គការវិទ្យុ-ទូរទស្សន៍ដ៏ធំបំផុតនៅអាស៊ី ដែលមានសមាជិកចំនួន ២៥០ ដែលជាស្ថានីយ៍វិទ្យុ-ទូរទស្សន៍នៃប្រទេសចំនួន ៦៧ ក្នុងតំបន់ប៉ាស៊ីហ្វិក អាស៊ី មជ្ឈិមបូព៌ា អាហ្វ្រិកខាងជើង និងអាមេរិកខាងជើង៕