បើកមហោស្រពកីឡា Phu Dong ទូទាំងប្រទេស លើកទី៩ ឆ្នាំ ២០១៦
|
បើកមហោស្រពកីឡា Phu Dong ទូទាំងប្រទេស លើកទី៩ ឆ្នាំ ២០១៦ |
(VOV)_នាយប់ថ្ងៃទី១ សីហា នៅទីក្រុង Vinh ខេត្ត Nghe An ( ភូមិភាគកណ្ដាលវៀតណាម) ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam រួមជាមួយថ្នាក់ដឹកនាំក្រសួងអប់រំ
បណ្ដុះបណ្ដាល ថ្នាក់ដឹកនាំខេត្ត Nghe An និងកីឡាករជាច្រើនកុះករ បានចូលរួមពិធី
បើកមហោស្រពកីឡា Phu Dong លើកទី៩ឆ្នាំ ២០១៦។ ថ្លែងមតិនៅទីនេះ ឧបនាយក
រដ្ឋមន្ត្រី លោក Vu Duc Dam បានសង្កត់ធ្ងន់ថា៖ នេះគឺជាសកម្មភាពពោពេញទៅ
ដោយលក្ខណះប្រពៃណី រួមចំណែកលើកកំពស់ការអប់រំអំពីកាយសម្បទា ឆ្ពោះទៅការ
លើកកំពស់គុណភាពអប់រំលើគ្រប់វិស័យ។ មហោស្រពកីឡា Phu Dong លើកនេះមាន
ការចូលរួមពីកីឡាករជិត៤ពាន់នាក់ មកពីខេត្តនិងទីក្រុង៦៣ក្នុងទូទាំងប្រទេស។
មហោស្រពប្រព្រឹត្តទៅពីថ្ងៃទី១ដល់ថ្ងៃទី១០សីហាឆ្នាំ២០១៦៕