បើកមហោស្រពទេសចរណ៍តាមដងវិថីហាឡុងលើកទី ២ ក្រោមប្រធានបទ “មហោស្រពនិទាឃរដូវបេតិកភណ្ឌ”
(VOVWORLD) - នារសៀលថ្ងៃទី ២ មេសា នៅទីក្រុងហាឡុង ខេត្ត Quang Ninh បានបើកព្រឹត្តិការណ៍ Halong Street Travel Fest លើកទី ២ ក្រោមប្រធានបទ “មហោស្រពនិទាឃរដូវបេតិកភណ្ឌ”។
ការសម្តែងសិល្បៈក្នុងពិធីបើក“មហោស្រពនិទាឃរដូវបេតិកភណ្ឌ” |
ក្នុងរយៈពេល ៣ ថ្ងៃនៃមហោស្រពនេះ (ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា) ភ្ញៀវទេសចរអាចចូលរួមសកម្មភាពវប្បធម៌ សិល្បៈ និងធ្វើម្ហូប ជាពិសេសការសម្តែងដែលបង្ហាញពីអត្តសញ្ញាណវប្បធម៌ នៅខេត្ត Quang Ninh។ លោក Pham Ngoc Thuy នាយកនៃមន្ទីរទេសចរ ណ៍ខេត្ត Quang Ninh បានឲ្យដឹងថា៖ “នេះជាលើកដំបូង ដែលយើងបានបញ្ចូនវប្បធម៌ដ៏វិសេសវិសាល នៃតំបន់ផ្សេងៗគ្នាទៅក្នុងគំរូតាមដងវិថី។ ហើយភ្ញៀវទេសចរនឹងបានទស្សនាបទចំរៀង Then នៃតំបន់ Binh Lieu រួមទាំងរបាំរបស់បងប្អូននៅ Quang Yen Van Don ជាដើម។ តាមរយៈនេះ ខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរនិងប្រជាជននឹងមានការយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌របស់ខេត្ត Quang Ninh គឺមានលក្ខណៈវិសេសវិសាលណាស់”។
សូមគូសបញ្ជាក់ថា មហោស្រពទេសចរណ៍តាមដងវិថីហាឡុង លើកទី ២ គឺជាព្រឹត្តិការណ៍ទេសចរណ៍លើកដំបូងក្នុងឆ្នាំ ២០២១ របស់ខេត្ត Quang Ninh មានគោលបំណង ជំរុញវិស័យទេសចរណ៍ ជំនះពុះពារ លើផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ ១៩ និងបំពេញគោលដៅទាក់ទាញភ្ញៀវ ១០ លាននាក់នៅឆ្នាំ ២០២១៕