បើកមហោស្រពទេសចរណ៍ទីក្រុងហូជីមិញលើកទី២០
(VOVWORLD) - នាយប់មិញថ្ងៃទី ៤ មេសា នៅសួមឧទ្យាន ២៣ កញ្ញា (ខណ្ឌលេខ ១ ទីក្រុងហូជីមិញ) មន្ទីរទេសចរណ៍ និងសមាគមទេសចរណ៍ទីក្រុងហូជីមិញ បានរៀបចំពិធីបើកមហោស្រពទេសចរណ៍ទីក្រុងហូជីមិញលើកទី២០។
ជាមួយនឹងប្រធានបទ “២០ឆ្នាំនៃដំណើរដ៏រស់រវើក” មហោស្រពនេះបានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៧ ខែមេសា ដោយមានការចូលរួមពីស្តង់ទំនិញជាង ១៥០ មកពីខេត្ត-ក្រុងចំនួន៤៥ និងស្តង់ទំនិញរបស់អាជីវកម្មទេសចរណ៍និងសេវាកម្មចំនួន ៥០។ អ្នកស្រុក និងភ្ញៀវទេសចរមានឱកាសរីករាយជាមួយកម្មវិធីដូចជា៖ ក្បួនដង្ហែរដើរជើងទោម; គូរកាបូបនិងផ្លិត; កម្មវិធីជួប្រាស្រ័យដើម្បីឧទ្ទេសនាមវប្បធម៌ និងគោលដៅទេសចរណ៍រវាងខេត្ត ក្រុង និងអាជីវកម្មទេសចរណ៍។ មហោស្រពឆ្នាំនេះ ក៏មានសកម្មភាពដូចជា៖ សិក្ខាសាលា សន្និសីទផ្សព្វផ្សាយទេសចរណ៍ បញ្ហាស្តីពីការបណ្តុះបណ្តាលធនធានមនុស្ស ធនធានការងារ គំរូអាជីវកម្មតាមនិន្នាការថ្មី និងវេទិកាផ្លាស់ប្តូរការងារ ឧស្សាហកម្មទេសចរណ៍ឆ្នាំ២០២៤...។
គណៈប្រតិភូបានធ្វើពិធីបើកមហោស្រពទេសចរណ៍ទីក្រុងហូជីមិញលើកទី២០ នាល្ងាចថ្ងៃទី៤ ខែមេសា។ រូបថត៖ TTXVN |
លើសពីនេះទៅទៀត អាជីវកម្មធ្វើដំណើរនានាក៏បានប្រកាសប្រូម៉ូសិន កាដូជាបន្តបន្ទាប់ សម្រាប់អ្នកទេសចរក្នុងឱកាសថ្ងៃឈប់សម្រាក់ខាងមុខនេះ។ លោកស្រី Vo Thi Kim Thoa ខណ្ឌ Tan Binh បានចែករំលែកថា៖ “នៅទីនេះ ខ្ញុំឃើញមាន ដំណើរទេសចរណ៍ចំនួន ៣៥ ដែលមានប្រូម៉ូសិន យ៉ាងខ្លាំង រហូតដល់ ២ លាន/ដំណើរ។ ដូច្នេះហើយ ខ្ញុំបានឆ្លៀតឱកាសទិញវា។ ខ្ញុំឃើញថាមហោស្រពឆ្នាំនេះមានការប្រូម៉ូសិនច្រើន ដំណើរទេសចរនានា ត្រូវបានកាត់ថ្លៃច្រើនជាងធម្មតា" ៕