បើកមហោស្រពម្ហូបអាហារ និងតន្ត្រីអន្តរជាតិនៅ Quang Binh

(VOVWORLD) - មហោស្រពនេះមានគោលបំណងលើកតម្កើង អភិរក្ស និងឧទ្ទេសនាមតម្លៃវប្បធម៌ ម្ហូបអាហារ Quang Binh និយាយដោយឡែក និងតំបន់នានានិយាយរួមដល់ប្រជាជន និងភ្ញៀវទេសចរ។
បើកមហោស្រពម្ហូបអាហារ និងតន្ត្រីអន្តរជាតិនៅ Quang Binh - ảnh 1ប្រជាជន និងភ្ញៀវទេសចរណ៍រីករាយនឹងមហោស្រពម្ហូបអាហារ និងតន្ត្រីអន្តរជាតិនៅ Quang Binh។ រូបថត៖ TTXVN

នាយប់ថ្ងៃទី ១០ ខែកក្កដា នៅទីក្រុង Dong Hoi មហោស្រពម្ហូបអាហារ និងតន្ត្រីអន្តរជាតិបានបើកជាផ្លូវការ។ នេះគឺជាកម្មវិធីលេចធ្លោក្នុងព្រឹត្តិការណ៍សប្តាហ៍ទេសចរណ៍ Quang Binh ឆ្នាំ ២០២៤។ មហោស្រពនេះមានគោលបំណងលើកតម្កើង អភិរក្ស និងឧទ្ទេសនាមតម្លៃវប្បធម៌ ម្ហូបអាហារ Quang Binh និយាយដោយឡែក និងតំបន់នានានិយាយរួមដល់ប្រជាជន និងភ្ញៀវទេសចរ។ មហោស្រពនេះបានប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ១៤ កក្កដា  ដោយមានស្តង់ម្ហូបអាហារប្រមាណ ៩០ របស់អង្គភាពទាំងក្នុង និងក្រៅខេត្ត និងស្តង់ម្ហូបអាហារប្រចាំតំបន់ចំនួន ៤០។ មហោស្រពនេះបានរៀបចំសកម្មភាព និងព្រឹត្តិការណ៍ដូចជា៖ វិថីម្ហូបអាហារ ជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយទេសចរណ៍; ការសម្តែងសហគមន៍ និងល្បែងប្រជាប្រិយ; សិក្ខាសាលារបស់សិប្បករល្បីៗមកពីតំបន់ខាងជើង-កណ្តាល-ខាងត្បូង និងទទួលទានម្ហូបអាហារសម្រាប់សាធារណជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ