បើកមហោស្រពល្បាក់ទឹក Ban Gioc

(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែតុលានេះ នៅឯតំបន់រមណីដ្ឋានល្បាក់ទឹក Ban Gioc ស្រុក Trung Khanh ខេត្ត Cao Bang បានបើកជាផ្លូវការមហោស្រពល្បាក់ទឹក Ban Gioc   ដោយមានការដង្ហែរទឹក បួងសួងសុំឲ្យមានភ្លៀងអាកាសធាតុអំណោយផល  ប្រទេសជាតិសុខសន្តិភាព ប្រជាជនសុខសាន្តត្រាន ភូមិស្រុកមានការអភិវឌ្ឍ។

បើកមហោស្រពល្បាក់ទឹក Ban Gioc - ảnh 1ព្រះសង្ឃ ពុទ្ធបរិស័ទ និងគណៈប្រតិភូជាន់ខ្ពស់ បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខជូនប្រទេសជាតិនិងប្រជាជន (រូបថត៖ VOV)

មហោស្រពល្បាក់ទឹក Ban Gioc ឆ្នាំ ២០២៣  គឺជាសកម្មភាពដ៏សំខាន់មួយដើម្បីផ្សព្វផ្សាយ និងណែនាំភាពស្រស់ស្អាតរបស់ខេត្ត Cao Bang ដល់ភ្ញៀវទេសចរ បន្ទាប់ពីការពារបានជោគជ័យកិត្តនាមឧទ្យានភូគម្ភ សាស្ត្រ សកល។ ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះ បញ្ជាក់ពីការវិលត្រឡប់មកវិញនៃវិស័យទេសចរណ៍ Cao Bang បន្ទាប់ពីរងផលប៉ះពាល់ពីការរាតត្បាតរបស់ជំងឺកូវីដ ១៩។ លោក Sam Viet An ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ Cao Bang បានឲ្យដឹងថា៖ “ដោយផ្អែកលើមូលដ្ឋាននៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ Cao Bang ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ព្រមទាំងកំណត់ទិសដៅថា ទេសចរណ៍សេវាកម្មនឹងក្លាយជាចំណុចលោតផ្លោះ សម្រាប់សេដ្ឋកិច្ចរបស់ Cao Bang ហើយឆ្នាំនេះ យើងបានសម្រេចចិត្តធ្វើឱ្យប្រសើរឡើងនូវមហោស្រពទៅជាថ្នាក់ខេត្តវិញ ជំនួសឱ្យកម្រិតពិធីបុណ្យស្រុកដូចពីមុន។ ឆ្នាំនេះ ក្រៅពីការដង្ហែរទឹក និងសកម្មភាពប្រពៃណីមួយចំនួន យើងមានសកម្មភាពថ្មីៗមួយចំនួនទៀត។ នោះជាកម្មវិធីសិល្បៈខ្នាតធំ រួមមានការប្រគុំតន្ត្រី ការសម្តែងឈុតឆាក និងការបញ្ចាំងពន្លឺនៅក្បែរទឹកធ្លាក់ Ban Gioc។ ទន្ទឹមនឹងនោះ ក៏មានការសម្តែងច្រៀង និងលេងភ្លេងជាមួយមនុស្ស ១០០០ នាក់ ដែលស្លៀកសំលៀកបំពាក់ជាតិ នៅជាប់ល្បាក់ទឹកជ្រោះ Ban Gioc ដើម្បីបង្កើតកំណត់ត្រាវៀតណាម”។

យោងតាមព័ត៌មានរបស់គណៈកម្មាធិការរៀបចំ ភ្ញៀវទេសចរទៅកាន់ល្បាក់ទឹកជ្រោះ Ban Gioc ក្នុងពិធីបុណ្យឆ្នាំនេះ នឹងទទួលបានសំបុត្រចូលទស្សនាដោយឥតគិតថ្លៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ