បើកមហោស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាមលើកទី៧ឆ្នាំ២០១៩
(VOVWORLD) - នាយប់ថ្ងៃទី៨ ខែសីហា នៅទីក្រុង Quy Nhon ខេត្ត Binh Dinh ភាគ កណ្ដាលវៀតណាម បានប្រារព្ធមហោស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាម លើកទី៧ឆ្នាំ២០១៩។
ទិដ្ឋភាពនៅពិធីបើក (រូបថត៖ VOV) |
មហោស្រពឆ្នាំនេះទាក់ទាញការចូលរួមរបស់គ្រូបង្ហាត់គុននិងគុនសិស្សចំនួន ១២០០នាក់មកពីប្រទេសចំនួន១៥។ គណៈចាត់តាំងក៏បានអញ្ជើញនិកាយ ក្បាច់គុនធំៗជាច្រើនមកពីឥណ្ឌា អ៊ីតាលី ស្វីស អាល្លឺម៉ង់ និងកាណាដាជាដើម។
លោក Nguyen Tuan Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ប្រធាន គណៈចាត់តាំង បានអោយដឹងថា៖
“Binh Dinh បន្តមានកិត្តិយសដោយជាទីកន្លែងប្រមូលផ្ដុំ ជួបប្រាស្រ័យ និងតភ្ជាប់គ្នារវាងអ្នកស្រឡាញ់ក្បាច់គុនបុរាណវៀតណាមនៅក្នុងនិងក្រៅ ប្រទេស។ មហោស្រពលើកនេះនឹងបង្ហាញកម្លាំងរីករាលដាលយ៉ាងខ្លាំងក្លានៃ ក្បាច់គុនបុរាណវៀតណាម ដែលជាបេតិកភណ្ឌមួយក្នុងចំណោមបេតិកភណ្ឌ វប្បធម៌អរូបីយ៍ជាតិ។ ក្រៅពីនោះ មហោស្រពនឹងជាស្ពានតភ្ជាប់ដើម្បីអោយ មិត្តភក្តិអន្តរជាតិស្វែងយល់ពីទឹកដី មនុស្សវៀតណាម ផងដែរ”៕