បើកមហោស្រពអប់រំវិជ្ជាជីវៈទូទាំងប្រទេសវៀតណាមឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែកញ្ញា នៅរដ្ឋធានីហាណូយ បានបើកមហោស្រពអប់រំវិជ្ជា ជីវៈទូទាំងប្រទេសវៀតណាមឆ្នាំ២០១៨។ នេះជាព្រឹត្តិការណ៍ដែលត្រូវបានរៀបចំ ឡើងក្នុងរយៈពេល៣ឆ្នាំម្ដង សំដៅជំរុញចលនាប្រឡងប្រណាំងបង្រៀនល្អ និងរកឃើញវិធីសាស្ត្របង្រៀនថ្មីដ៏ជឿនលឿននិងប្រកបដោយប្រសិទ្ធភាព។

  ថ្លែងមតិនៅក្នុងពិធីបើកមហោស្រពនេះ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាមលោក Le Quan បានឲ្យដឹងថា៖

        “គ្រូបង្រៀនត្រូវខិតខំលើកស្ទួយសមត្ថភាពរបស់ខ្លួនដោយឥតឈប់ឈរដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្ដូរថ្មីៗជាច្រើននៃផ្នែកអប់រំវិជ្ជាជីវៈ ក៏ដូចជាសំណូមពរកាន់ តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់សហគ្រាសនិងតម្រូវការខាងធនធានមនុស្សផងដែរ។ មហោស្រពលើកនេះនឹងជួយឲ្យគ្រូបង្រៀនអាចលើកស្ទួយគុណភាព ក្នុងការបង្រៀនវិជ្ជាជីវៈ”។

        ឆ្នាំនេះ មហោស្រពអប់រំវិជ្ជាជីវៈទូទាំងប្រទេសមានការចូលរួមរបស់គ្រូ បង្រៀនប្រមាណ៣៧៣រូបមកពីខេត្តក្រុងចំនួន៥៦កន្លែង។ ចំនួនជំនាញវិជ្ជា ជីវៈដែលបានចុះបញ្ជីសរុបគឺ៩០ជំនាញ ក្នុងនោះមានជំនាញវិជ្ជាជីវៈថ្មីៗជាច្រើន ដូចជាជំនាញខាងសុខាភិបាល របាំ លេងចាប៉ី និងតូរតន្ត្រី ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ