បើករដូវកាលទេសចរណ៍ Thai Nguyen ឆ្នាំ ២០២២ ក្រោមប្រធានបទ “ស្វែងយល់ពីទឹកដីរឿងព្រេងនិទាន”

(VOVWORLD) - ក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong បានស្នើឲ្យវិស័យទេសចរណ៍ Thai Nguyen នាពេលខាងមុខត្រូវឆ្លៀតយកឱកាស និងផ្តោតលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ ទំនើប ប្រកបដោយភាពឆ្លាតវៃ គុណភាព និងប្រសិទ្ធភាព។ 
បើករដូវកាលទេសចរណ៍ Thai Nguyen ឆ្នាំ ២០២២ ក្រោមប្រធានបទ “ស្វែងយល់ពីទឹកដីរឿងព្រេងនិទាន” - ảnh 1គណៈប្រតិភូធ្វើពិធីបើករដូវកាលទេសចរណ៍ Thai Nguyen ២០២២ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ២៤ មេសា ខេត្ត Thai Nguyen បានបើករដូវកាលទេសចរណ៍ Thai Nguyen ឆ្នាំ ២០២២ ក្រោមប្រធានបទ “ស្វែងយល់ពីទឹកដីរឿងព្រេងនិទាន” នៅទីក្រុង Song Cong។ ព្រឹត្តិការណ៍នេះដោយមានការចូលរួមពីតំណាងខេត្ត Lang Son, Ninh Binh, Bac Kan, Khanh Hoa, Tuyen Quang; សមាគមទេសចរណ៍វៀតណាម, ក្រុមហ៊ុន, ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរ ជាដើម។

ក្នុងពិធីបើក អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Ta Quang Dong បានស្នើឲ្យវិស័យទេសចរណ៍ Thai Nguyen នាពេលខាងមុខត្រូវឆ្លៀតយកឱកាស និងផ្តោតលើការអភិវឌ្ឍទេសចរណ៍ប្រកបដោយវិជ្ជាជីវៈ ទំនើប ប្រកបដោយភាពឆ្លាតវៃ គុណភាព និងប្រសិទ្ធភាព។ ជាពិសេស ការអភិវឌ្ឍត្រូវតែផ្សារភ្ជាប់ជាមួយនឹងការអភិរក្សនិងការលើកកម្ពស់តម្លៃបេតិកភណ្ឌ និងអត្តសញ្ញាណវប្បធម៌ជាតិ ក៏ដូចជា បង្កើតបរិយាកាសទេសចរណ៍បៃតងជាប្រធានបទនៃឆ្នាំទេសចរណ៍ជាតិឆ្នាំ ២០២២។ មិនត្រឹមតែប៉ុណ្ណោះ Thai Nguyen  ក៏ត្រូវសម្របសម្រួលយ៉ាងសកម្មជាមួយបណ្តាតំបន់និងធុរកិច្ច ដើម្បីអភិវឌ្ឍនិងបង្កើតផលិតផលថ្មីឲ្យសមស្របនឹងតម្រូវការរបស់ភ្ញៀវទេសចរ តាមនិន្នាការថ្មី; បង្កើនប្រសិទ្ធភាពក្នុងការតភ្ជាប់ខេត្តភាគខាងជើងចំនួន ៦ (Cao Bang, Bac Kan, Tuyen Quang, Ha Giang, Lang Son, Thai Nguyen)។

ក្នុងពិធីបើក សមាគមទេសចរណ៍ខេត្ត Thai Nguyen បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍ជាមួយទីភ្នាក់ងារទេសចរណ៍ និងធុរកិច្ចនៃទីក្រុងហាណូយ និងសមាគមទេសចរណ៍ Vinh Phuc, Ninh Binh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ