បើកវេទិកាសន្ទនាការពារជាតិទីក្រុងសេអ៊ូល
(VOVWORLD) -អង្គប្រជុំនឹងបើកកិច្ចពិភាក្សាមួយ ដែល បានផ្ដោតសំខាន់លើដំណើរការសន្តិភាព និងការគ្រប់គ្រងអាវុធនៅលើឧបទ្វីបកូរ៉េ បញ្ហាសន្តិសុខនៅតំបន់អាស៊ីប៉ែក ឦសាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងមជ្ឈឹមបូព៌ា។
អនុរដ្ឋមន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូងលោក Park Jae-min (ស្ដាំ) ថ្លែងនៅក្នុងវេទិកាសន្ទនាការពារជាតិទីក្រុងសេអ៊ូល( រូបថតៈយ៉ុនហាប់) |
នាថ្ងៃទី ៤ ខែកញ្ញាវេទិកាសន្ទនាការពារជាតិ ទីក្រុងសេអ៊ូល (SDD) លើកទី ៨ ថ្នាក់អនុរដ្ឋមន្ត្រីលើកទី ៨ ដែលរៀបចំឡើងដោយក្រសួងការពារជាតិកូរ៉េខាងត្បូងបានបើកនៅទីក្រុងសេអ៊ូល ដើម្បីពិភាក្សាអំពីស្ថានភាពនៅឧបទ្វីបកូរ៉េនិងតំបន់ ក៏ដូចជាសកម្មភាពរក្សាសន្តិភាព និងសន្តិសុខអ៊ីនធឺណិត។
ដោយប្រធានបទ “រួមគ្នាកសាងសន្តិភាព ៖ បញ្ហាប្រឈមនិងចក្ខុវិស័យ” ព្រឹត្តិការណ៍នេះបានធ្វើឡើងក្នុងរយៈពេល ៣ ថ្ងៃ ដោយមានការចូលរួមរបស់មន្ត្រីរាប់រយនាក់ និងអ្នកជំនាញមកពី ប្រទេស ចំនួន ៥០តំណាងអង្គការអន្តរជាតិចំនួន ២ ដែលក្នុងនោះមានអង្គការសហប្រជាជាតិ។ អង្គប្រជុំនឹងបើកកិច្ចពិភាក្សាមួយ ដែល បានផ្ដោតសំខាន់លើដំណើរការសន្តិភាព និងការគ្រប់គ្រងអាវុធនៅលើឧបទ្វីបកូរ៉េ បញ្ហាសន្តិសុខនៅតំបន់អាស៊ីប៉ែក ឦសាន សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងមជ្ឈឹមបូព៌ា៕