បក្សដើម្បីប្រជាជន ប្រជាជនស្ថិតក្នុងបក្ស

(VOVWORLD) - ទីក្រុងហូជីមិញក៏បានរៀបចំកម្មវិធីសិល្បៈពិសេសជាច្រើន ដែលបន្សល់ទុកចំណាប់អារម្មណ៍ជាច្រើនសម្រាប់ប្រជាជនទីក្រុង។
បក្សដើម្បីប្រជាជន ប្រជាជនស្ថិតក្នុងបក្ស - ảnh 1ការតាំងពិព័រណ៍នេះរួមមានរូបថតនិងឯកសារអំពីដំណើរការបង្កើត ថ្នាក់ដឹកនាំនិងការបណ្តុះបណ្តាលរបស់បក្សកុម្មុយនិស្តវៀតណាម (រូបថត៖ hanoimoi.com.vn)

ក្នុងឱកាសដែល មហាសន្និបាតលើក ទី ១៣ របស់បក្សកុម្មុយនិស្តវៀត ណាមបញ្ចប់ប្រកបដោយជោគជ័យ ទីក្រុងហាណូយបានរៀបចំការតាំងពិព័រណ៍ជាច្រើនដើម្បីលើកតំកើងបក្សកុម្មុយនិស្តវៀតណាមនិងលោកប្រធានហូជីមិញ។ ការតាំងពិព័រណ៍មួយដែលមានប្រធានបទ “លោកប្រធានហូជីមិញ - ស្ថាបនិកអ្នកដឹក នាំ និងបណ្តុះបណ្តាលបក្សកុម្មុយ និស្តវៀតណាម” នៅអាគារលេខ ៩៣ ផ្លូវ Dinh Tien Hoang អ្នកទស្សនាជាច្រើនបានមើលរូបថត និងឯក សារយ៉ាងយកចិត្តទុកដាក់ ដើម្បីយល់កាន់តែច្បាស់អំពីប្រវត្តិសាស្រ្តដ៏រុងរឿងរបស់បក្ស អំពីគុណបំណាច់ដ៏មហិមាររបស់លោកប្រធានហូជី មិញ ចំពោះបក្សនិងចំពោះប្រទេសជាតិ។ ទីក្រុងហូជីមិញក៏បានរៀបចំកម្មវិធីសិល្បៈពិសេសជាច្រើន ដែលបន្សល់ទុកចំណាប់អារម្មណ៍ជាច្រើនសម្រាប់ប្រជាជនទីក្រុង។ ព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍មួយដែលសំដៅអបអរសាទរជោគជ័យនៃមហាសន្និបាតគឺកម្មវិធីតន្រ្តី “Don ca tai tu - រតនៈសម្បត្តិនៃភាគខាងត្បូង” ដែលបានប្រព្រឹត្តទៅនៅរោងមហោស្រពទីក្រុង។ អញ្ជើញទៅទស្សនាព្រឹត្តិការណ៍នេះ លោកស្រី Vo Thi Bach Hue ចៅបង្កាត់ទី៦  ខ័ណ្ឌទី ៤ ជឿជាក់ថា ជួរថ្នាក់ដឹកនាំថ្មីរបស់បក្ស ជាពិសេសតួនាទីដឹកនាំរបស់អគ្គលេខាបក្ស Nguyen Phu Trong ប្រទេសជាតិនឹងមានការបោះជំហានដ៏អស្ចារ្យជាច្រើនក្នុងពេលខាងមុខនេះជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ