បក្សនិងរដ្ឋជានិច្ចកាលផ្តល់អាទិភាពអនុវត្តគោលនយោបាយជនជាតិ

(VOVWORLD) -នាយប់ថ្ងៃទី១៧វិច្ឆិកា នៅទីក្រុង Bac Lieu ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu រៀបចំពិធីបើក៖” ទិវាវប្បធម៌ កីឡានិងទេសចរណ៍ ជនរួមជាតិ 
បក្សនិងរដ្ឋជានិច្ចកាលផ្តល់អាទិភាពអនុវត្តគោលនយោបាយជនជាតិ - ảnh 1 ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh

នាយប់ថ្ងៃទី១៧វិច្ឆិកា នៅទីក្រុង Bac Lieu ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Bac Lieu រៀបចំពិធីបើក៖” ទិវាវប្បធម៌ កីឡានិងទេសចរណ៍ ជនរួមជាតិខ្មែរណាមបូ” លើកទី៧ ឆ្នាំ២០១៧ ដោយប្រធានបទ៖ “ អភិរក្ស ពង្រីកវប្បធម៌ជនជាតិខ្មែរណាមបូ បំពេញតម្រូវការអំពីការអភិវឌ្ឍន៍ចីរភាពប្រទេសជាតិ”។ សិល្បករ សិប្បករ កីឡាករចំនួនជាង៣ពាន់នាក់ នៃខេត្ត ទីក្រុងចំនួន១២ នៅភូមិភាគខាងត្បូងវៀតណាម នឹងអញ្ជើញចូលរួមកម្មវីធីនេះ។

ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក Truong Hoa Binh បានអោយដឹងថា៖ 

          “ នេះជាសកម្មភាពវប្បធម៌មានអត្ថន័យសំខាន់ ជាក់ស្ដែងភាវូបនីយកម្មរាល់គោលការណ៍ គោលនយោ បាយ របស់បក្ស រដ្ឋ បង្ហាញនូវការយកចិត្តទុកដាក់ការថែទាំ របស់គ្រប់ក្រសួង ស្ថាប័ន និងតំបន់ក្នុងការពង្រឹងនិងពង្រីក អត្តសញ្ញាណវប្បធម៌ប្រពៃណី ថែទាំជីវភាពរស់នៅខាងស្មារតីរបស់ជនរួមជាតិខ្មែរណាមបូ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ