បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនមាន គុណូបការៈចំពោះបដិវត្តន៍

បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ជនមាន គុណូបការៈចំពោះបដិវត្តន៍ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu

(VOVworld) - នាថ្ងៃទី១ កក្កដា អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានទទួលជួបសន្ទនាជាមួយក្រុមយុទ្ធជនបដិវត្តន៍ត្រូវចាប់ឃុំឃាំងនៅស្រុក Nam
Dan ខេត្ត​ Nghe An ភាគកណ្ដាលវៀតណាម​។លោក Uong Chu Luu អះអាងថា ក្នុង
ប៉ុន្មានឆ្នាំកន្លងទៅ បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំ កែលំអរជីវភាព
រស់នៅទាំងខាងសម្ភារៈនិងស្មារតីរបស់ជនមានគុណូបការៈចំពោះបដិវត្តន៍ ក្នុង
នោះមានបណ្ដាយុទ្ធជនត្រូវចាប់ឃុំឃាំង។ជាពិសេសគឺក្នុងឆ្នាំ ២០១២ គណៈកម្មា
ធិការអចិន្ត្រៃរដ្ឋសភាបានចេញផ្សាយបទបញ្ញាត្តិវិសោធនកម្ម បំពេញបន្ថែមមាត្រា
មួយចំនួននៃបទបញ្ញាត្តិអនុគ្រោះជនមានគុណូបការៈចំពោះបដិវត្តន៍។លោក Uong
 Chu Luu សុំឲ្យអតីតយុទ្ធជនស្នេហារជាតិទាំងឡាយនៅ ស្រុក Nam Dan បន្តពង្រីក
ប្រពៃណីបដិវត្តន៍ រួមវិភាគទានយ៉ាងខ្លាំងក្លាថែមទៀត សំរាប់បុព្វហេតុកសាងប្រ
ទេសជាតិ កសាងស្រុកកំណើត Nam Dan Nghe An កាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ