បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារអប់រំបណ្ដុះបណ្ដាល

(VOVWORLD) - នារសៀលថ្ងៃទី១៣ វិច្ចិកា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បានអញ្ជើញជួបសន្ទនាជាមួយគណៈប្រតិភូចូលរួមកម្មវិធី “ចែករំលែកជាមួយលោកគ្រូអ្នកគ្រូ” ឆ្នាំ២០១៧។

បក្សនិងរដ្ឋជានិច្ចកាលយកចិត្តទុកដាក់ពិសេសដល់ការងារអប់រំបណ្ដុះបណ្ដាល - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VOV)


ចូលរួមជំនួបនេះមានវត្តមាន របស់កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនគំរូចំនួន៦០រូប និងសិស្សា នុសិស្សនានាដែលមានស្ថានភាពរស់នៅលំបាក។         ប្រធានរដ្ឋលោក Tran Dai Quang អះអាងថា បក្សនិរដ្ឋជានិច្ចកាលយកចិត្ត ទុកដាក់ពិសេសដល់ការងារអប់រំបណ្ដុះបណ្ដាលនិងថែទាំឲ្យជំនាន់វ័យក្មេង។ លោកប្រធានរដ្ឋស្នើឲ្យគ្រប់ក្រសួង ស្ថាប័ននិងតំបន់ត្រូវយកចិត្តទុកដាក់ ថែទាំ កុមារជាកូនចៅយុទ្ធជនពិការ យុទ្ធជនពលី ជនមានគុណូបការៈចំពោះបដិវត្តន៍ កុមារនៅតំបន់ឆ្ងាយដាច់ស្រយាល់ តំបន់ជនជាតិភាគតិចនិងតំបន់មានស្ថានភាព រស់នៅលំបាកពិសេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ