បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំនិងចំណាយប្រភពកម្លាំងពលំជាច្រើនសម្រាប់គាំពារកុមារ
(VOVWORLD) -បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់ថែទាំនិងចំណាយប្រភពកម្លាំង ពលំជាច្រើនសម្រាប់គាំពារកុមារ។
ប្រធាន រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញជួប សំណេះសំណាលជាមួយតំណាងចូលរួមមហោស្រពកុមារជនជាតិទូទាំងប្រទេស |
នេះជាការអះអាងរបស់ប្រធាន រដ្ឋសភា លោកស្រី Nguyen Thi Kim Ngan នាថ្ងៃទី២២សីហា នៅក្នុងពិធីជួប សំណេះសំណាលជាមួយតំណាងចូលរួមមហោស្រពកុមារជនជាតិទូទាំងប្រទេស លើកទី៣ ឆ្នាំ ២០១៧។ ប្អូនៗកុមារទាំងអស់នេះ សុទ្ធតែជាគំរូឆ្នើមតំណាងឲ្យកុមារ ជនជាតិទូទាំងប្រទេស ដែលមានការព្យាយាមរៀនសូត្រនិងហាត់ពត់លត់ដំ។ ប្រ ធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកសរសើរប្អូនៗកុមារ ដែល ខិតខំក្លាយទៅជាកូនល្អ សិស្សពូកែ៖
“យើងខ្ញុំសង្ឃឹមថា ប្អូនៗកុមារ បន្តពង្រីកនិងសរសេរនូវទំព័រប្រវត្តិ សាស្ត្រប្រពៃណីយ៉ាងល្អប្រសើររបស់ក្រុមកុមារជំទង់និងបន្តប្រពៃណីអង់អាចក្លាហានរបស់ជីដូនជីតាបន្សល់ទុកមក ដើម្បីកសាងប្រទេស វៀតណាម កាន់តែស្រស់ បំព្រង អរិយ្យធម៌ សម្បូរធូរធារនិងសុភមង្គល។ អនាគតរបស់ប្រទេសជាតិ គឺស្ថិត ក្នុងដៃរបស់ក្មុយៗទាំងអស់ ក្មុយទាំងអស់ជាម្ចាស់អនាគតរបស់ប្រទេសជាតិ”។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កសាង ក្រុមកុមារជំទង់ឈានមុខហូជីមិញជាភារកិច្ចសំខាន់ តាមនោះ ត្រូវកសាងក្រុមរឹងមាំ និងសមស្របជាមួយនឹងស្ថានភាពថ្មី ទាក់ទាញក្មុយកុមារទូទាំងប្រទេសចូលរួម ផងដែរ៕