បើកសន្និបាតមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលើកទី១៥នីតិកាលទី១២
(VOVWORLD) - នាព្រឹកថ្ងៃទី១៦ មករា ពិធីបើកសន្និបាតមជ្ឈឹមលើកទី១៥ គណៈកម្មា ធិការមជ្ឈឹមបក្សនីតិកាលទី១២បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅទីក្រុងហាណូយ។
ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅពិធីបើក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា សន្និបាតលើកនេះមានអត្ថន័យដ៏ សំខាន់បំផុត ដោយបន្តបង្ហើយការងារកម្មាភិបាលចូលរួមគណៈកម្មាធិការ មជ្ឈឹម ការិយាល័យនយោបាយ គណៈលេខា ហើយត្រៀមរៀបចំកម្មា ភិបាលសម្រាប់ចូលកាន់តំណែងជាថ្នាក់សំខាន់ជាន់ខ្ពស់ផងដែរ។ ក្នុងនោះ បន្តពិចារណា ឧទ្ទេសនាមកម្មាភិបាល “ពិសេស” ដែលជាប់ឆ្នោតឡើងវិញនិងចូលរួមជាលើកដំបូងក្នុងនីតិកាលទី១៣ ព្រមទាំងតែងតាំងកម្មាភិបាល ឲ្យចូលកាន់តំណែងជាថ្នាក់ដឹកនាំស្នូលចំនួន៤នៃនីតិកាលទី១៣ ផងដែរ។ លោកអគ្គ លេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ដោយការក្រេបយកមតិ យោបល់នៃសន្និបាតមជ្ឈឹមលើកទី១៤ អនុ គណៈកម្មការទទួលបន្ទុកការងារកម្មាភិបាលនិងការិយាល័យនយោ បាយ បានស្រាវជ្រាវ ពិចារណា ហើយលើកសំណើរឧទ្ទេសនាមកម្មាភិបាលមួយ ចំនួនបន្ថែមទៀត ឲ្យចូលកាន់តំណែងជាសមាជិកមជ្ឈឹមជាលើកដំបូង ហើយសមាជិកមជ្ឈឹមនីតិកាលទី១២ខ្លះៗទៀត ជាករណី “ពិសេស” ដែល ជាប់ឆ្នោតឡើងវិញក្នុងនីតិកាលទី១៣ ក៏ដូចជាករណី “ពិសេស” មួយចំនួនដែល លើកដំបូងចូលកាន់តំណែងជាសមាជិកមជ្ឈឹមជាផ្លូវការផងដែរ”។
គួរបញ្ជាក់ថា សន្និបាតមជ្ឈឹមគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី១៨ មករា ឆ្នាំ២០២១៕