បើកសន្និសីទជាន់ខ្ពស់ធ្វើអាជីវកម្មវៀតណាម

(VOVWORLD) -ដោយប្រធានបទ "វៀតណាម - ដៃគូពាណិជ្ជកម្មទំនុកទុកចិត្ត" សន្និសីទជាន់ខ្ពស់ធ្វើអាជីវកម្មវៀតណាមបានប្ររព្វឡើងនាព្រឹកថ្ងៃទី ៧ វិច្ឆិកា ហើយជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ក្នុងក្របខ័ណ្ឌសកម្មភាពនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ដែលបានរៀបចំឡើងនៅ Da Nang។
បើកសន្និសីទជាន់ខ្ពស់ធ្វើអាជីវកម្មវៀតណាម - ảnh 1បើកសន្និសីទជាន់ខ្ពស់ធ្វើអាជីវកម្មវៀតណាម 

          ដោយប្រធានបទ "វៀតណាម - ដៃគូពាណិជ្ជកម្មទំនុកទុកចិត្ត" សន្និសីទជាន់ខ្ពស់ធ្វើអាជីវកម្មវៀតណាមបានប្ររព្វឡើងនាព្រឹកថ្ងៃទី ៧ វិច្ឆិកា ហើយជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់ក្នុងក្របខ័ណ្ឌសកម្មភាពនៃសប្ដាហ៍ជាន់ខ្ពស់ APEC ២០១៧ ដែលបានរៀបចំឡើងនៅ Da Nang។ នាយករដ្ឋមន្ត្រីវៀតណាមលោក  Nguyen Xuan Phuc បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅទីនេះ។ សន្និសីទនេះមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង មូលដ្ឋាននានារបស់វៀតណាម តំណាងអង្គការអន្តរជាតិដែលមានកិត្យានុភាព អ្នកប្រាជ្ញ រួមទាំងថ្នាក់ដឹកនាំសហគ្រាសតំបន់អាស៊ីប៉ាស៊ីហ្វិក និងអន្តរជាតិរាប់ពាន់នាក់។

        សន្និសិទនេះគឺជាឱកាសសម្រាប់វិនិយោគិនអន្ដរជាតិស្វែងយល់អំពី
គោលនយោបាយសេដ្ឋកិច្ច ការអភិវឌ្ឍន៍ សក្តានុពលសហប្រតិបត្តិការវិនិយោគធ្វើអាជីវកម្មនៅវៀតណាម។ ក្នុងក្របខ័ណ្ឌសន្និសីទនេះ មានវគ្គជំនាញដូចជាកសិកម្មឆ្លាត សេវាកម្មហិរញ្ញវត្ថុ សុខភាព & អប់រំ ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសធុនតូចនិងមធ្យម ការចាប់ផ្តើមអាជីពនិងការផ្លាស់ប្ដូរថ្មី ថ្នៃប្រឌិត។

        ទន្ទឹមនឹងសន្និសីទជាន់ខ្ពស់ធ្វើអាជីវកម្មវៀតណាម គឺមាន”ពិព័រណ៍ វៀតណាម - ដៃគឺធ្វើអាជីវកម្មជឿទុកចិត្ត និងពោរពេញទៅដោយសក្ដានុភាព”។

        មុននោះ នាថ្ងៃទី ៦ វិច្ឆកា ជាថ្ងៃធ្វើការដំបូងនៃសន្និសីទបូកសរុបថ្នាក់មន្ត្រីជាន់ខ្ពស់ APEC (CSOM) មន្ត្រីជាន់ខ្ពស់បានបូកសរុបរាល់លទ្ធផលសហប្រតិបត្តិការនៃគណៈ កម្មាធិការ ក្រុមកាងារសំដៅអនុវត្តជាក់ស្ដែងប្រធានបទឆ្នាំ APEC ២០១៧ “បង្កើតកម្លាំងចលករថ្មី រួមគ្នាពូនជ្រំអនាគតរួម” និងអាទិភាពសហប្រតិបត្តិការចំនួន ៤ រួមមាន៖ ជំរុញកំណើនប្រកបដោយនិរន្តរភាព ច្នៃប្រឌិតថ្មី គ្របដណ្ដប់   ជំរុញការតភ្ជាប់សេដ្ឋកិច្ចតំបន់យ៉ាងទូលំទូលាយ  លើកកំពស់សមត្ថភាពប្រគួតប្រជែង ថ្នៃប្រឌិតសហគ្រាសធុនតូច និងមធ្យមក្នុងសម័យឌីជីថលជាដើម។

        ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី ៦ វិច្ឆិកា នៅ Da Nang ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធ្វើអាជីវកម្ម APEC (ABAC) ២០១៧ លោក Hoang Van Dung បានឲ្យដឹងថា ABAC បានលើកសំណើអំពីក្រុមបញ្ហាសំខាន់មួយចំនួន  ដើម្បីដាក់ជូនថ្នាក់ដឹកនាំ APEC នាថ្ងៃទី ១០ វិច្ឆិកាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ