បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥០

(VOVWORLD) -សន្និសីទ ថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥០ (AEM 50) បានបើកនាព្រឹកថ្ងៃទី ២៩ សីហានៅប្រទេសសិង្ហបុរី ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំសេដ្ឋកិច្ចមកពីប្រទេសេសសមាជិកអាស៊ានទាំង ១០ និងបណ្ដាប្រទេសដៃគូ។ គណប្រតិភូវៀតណាមដឹកនាំដោយអនុរដ្ឋមន្រ្តីក្រសួងឧស្សាហពាណិជ្ជកម្មលោក Tran Quoc Khanh អញ្ជើញចូលរួមសន្និសីទនេះ។
បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥០ - ảnh 1ទិដ្ឋភាពសន្និសីទថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥០ 

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong បានរំលឹកអំពីដំណើរការបង្កើតនិងអភិវឌ្ឍន៍នៃអាស៊ាន ព្រមទាំងសង្កត់ធ្ងន់ថាតំបន់នេះមានសក្តានុពលសេដ្ឋកិច្ចដ៏ធំធេង ជាមួយទីផ្សារប្រជាចំនួនជាង 630 លាននាក់។ តាមការប៉ានស្ថានថា អាស៊ាននឹងក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី ៤ នៅលើពិភពលោកនាឆ្នាំ ២០៣០បន្ទាប់ពីសហរដ្ឋអាមេរិក ចិន និងសហភាពអឺរ៉ុប។

នាយករដ្ឋមន្ត្រីសឹង្ហបូរីលោក Lee Hsien Loong បានចាត់ទុកថាកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចតំបន់ និងការធ្វើសមាហរណកម្មគឺជាកូនសោ ដើម្បីអាស៊ានធ្វើអាជីវកម្មលើសក្តានុពលរបស់ខ្លួន ក្នុងនោះរួមមានការអនុវត្តផែនការលម្អិតអំពី សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) 2025 ក៏ដូចជាការឧបត្ថម្ភប្រព័ន្ធពហុភាគីចំហនិងគ្របដណ្ដប់ក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើង។

ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្រ្តី លោក Lee Hsien Loong ក៏ចាត់ទុកថា អាស៊ានកំពុងប្រឈមមុខ នឹងបញ្ហាជាច្រើន។ ក្នុងបរិបទនេះ ប្រទេសជាសមាជិកអាស៊ានទាំងឡាយត្រូវសាមគ្គីគ្នា និងខិត្តខំប្រឹងប្រែងដើម្បីឈានទៅការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចលើគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នាចុងឆ្នាំ ២០១៨។

ក្នុងក្របខ័ណ្ឌនៃសន្និសីទ AEM 50 ចាប់ពីថ្ងៃទី ២៩ សីហា ដល់ថ្ងៃទី ១ កញ្ញា នោះ នឹងប្រព្រឹត្តិទៅសន្និសីទទាក់ទិននានារួមមាន៖  សន្និសីទក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរី អាស៊ាន  (AFTA) លើកទី ៣២  សន្និសីទអន្តររដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (AEM-AIA) លើកទី ២១ និងបណ្ដាសន្និសីទពិគ្រោះយោបល់រវាងអាស៊ាន ជាមួយប្រទេសដៃគួចំនួន ៩  (អូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ សហព័ន្ធរុស្ស៊ី និងសហរដ្ឋអាមេរិក) ជាដើម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ