បើកសន្និសីទទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាកម្ពុជា

(VOV)-សន្និសីទទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាកម្ពុជា
បានបើកជាផ្លូវការនាព្រឹកថ្ងៃទី២៣សីហានៅទីក្រុងហូជីមិញ។ នេះជា ព្រឹត្តការណ៌
កិច្ចការបរទេសសែនសំខាន់ដោយរដ្ឋសភាវៀតណាមនិងកម្ពុជារៀបចំឡើងក្នុងឆ្នាំ
២០១២ រួមចំណែកជាក់ស្តែងចូលក្នុងការងារឃោសនា អំពី ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង ពីរ រដ្ឋសភានៃប្រទេស
ទាំងពីរ និងអបអរសាទរ “ឆ្នាំមិត្តភាពវៀតណាម កម្ពុជា ២០១២”​និង រំលឹកខួបអនុ
ស្សាវរីយ៌លើកទី៤៥ទិវាបង្កើតទំនាក់ទមនងការទូត រវាងវៀតណាមជាមួយកម្ពុជា (២៤មិថុនា១៩៦៧-២៤មិថុនា២០១២)។ ប្រធានរដ្ឋ សភាវៀតណាម Nguyen Sinh
Hung និងប្រធានរដ្ឋសភាកម្ពុជាហែង សំរិន បានធ្វើជាសហអធិបតីសន្និសីទ។ចូល
រួមក្នុងពិធីបើក នៅមានវត្តមានរបស់ថ្នាក់ដឹកនាំវៀតណាមជាច្រើនរូបទៀត។

បើកសន្និសីទទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាកម្ពុជា - ảnh 1
សមាជិកចូលរួមសន្និសីទថតរូបរួមគ្នា
(រូបថតៈ Internet)

       រីឯ ភាគីកម្ពុជា មានអនុប្រធានព្រឹទ្ធសភាទេពងន ឧបនាយករដ្ឋមន្ត្រីប្រចាំការ 
ប្រធានសមាគមន៍មិត្តភាពកម្ពុជា វៀតណាម លោកស្រី Men Sam On។ ​ថ្លែងមតិ
នៅសន្និសីទ  ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung បាន​ចាត់ទុកថា៖
 សន្នសីទលើកនេះមិនគ្រាន់តែជាឱកាសដើម្បី​វៀតណាមនិង​កម្ពុជារួមគ្នារំលឹកឡើង
វិញទំនាក់ទំនងប្រពៃណីស្នីទស្នាលរវាងប្រជាជាតិនៃប្រទេសទាំងពីរក្នុងការរស៊ូ ការ
ពារប្រទេសជាតិប៉ុណ្ណោះទេថែមទាំងបន្តសម្ដែងការប្តេជ្ញាចិត្ត រួមសុខរួមទុក្ខ ជំរុញ
ថែមទៀតទំនាក់​ទំនងប្រពៃណី​សាមគ្គីភាពមិត្តភាព រួមចំណែកលើកំពស់ទំនាក់ទំ
នង មិត្តភាពសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ និងកិច្ចសហប្រតិបត្តិការ
វៀតណាម -កម្ពុជាឡើងកំពស់ថ្មី។ ​ប្រធាន​រដ្ឋសភា Nguyen Sinh Hung បាន​សង្កត់
ធ្ងន់ថា៖

        “ខ្ញុំជឿជាក់ថា សន្និសីទលើកនេះជានិមិត្តសញ្ញាប្រវត្តិសាស្ត្រសំខាន់​មួយ​ រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាទាំងពីរ ​កិច្ច​សហ
ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរបន្តអភិវឌ្ឍន៍ស៊ី​ជំរៅជាង​ រួម
គ្នាកសាងអាស៊ានមួយប្រកបដោយសាមគ្គីភាព រឹងមាំ ​ខ្លាំងមាំមួន"។

បើកសន្និសីទទំនាក់ទំនងមិត្តភាពរវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភាកម្ពុជា - ảnh 2
ទិដ្ឋភាពនៃសន្និសីទ
(រូបថតៈ TTXVN)

       នៅពិធីបើកសន្និសីទ​ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេច​ហែងសំរិនបានវាយតំលៃខ្ពស់ចំពោះសមិទ្ធិដ៏ធំធេងលើគ្រប់វិស័យដែលប្រជា
ជននៃប្រទេសទាំងពីរទទួលបានក្នុងបុព្វហេតុកសាងនិងកាពារប្រទេសជាតិ។

        សន្និសីទទំនាក់ទំនងមិត្តភាពរដ្ឋសភាវៀតណាម-កម្ពុជាបានប្រព្រឹត្ត​ទៅ​ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៥សីហាជាមួយបណ្ដាខ្លឹមសារដូចជាផ្លាស់ប្តូរការងារ​រវាងរដ្ឋសភាវៀតណាមនិងកម្ពុជាជួបប្រាស្រ័យរវាងក្រុមសមាជិកសភាមិត្តភាព ជំនាន់វ័យក្មេងនិងបណ្ដាដំបន់មានព្រំដែនរួម។ នេះក៏ជាឱកាសដើម្បី​វៀត​ណាមនិងកម្ពុជាវាយតំលៃបូកសរុបរាល់សមិទ្ធផលសហប្រតិបត្តិការដែល​
ទទួលបាន លើកកំពស់ប្រសិទ្ធភាពសកម្មភាពរបស់ស្ថាប័ននិតិបញ្ញាត្តិនៃ​ប្រទេសទាំងពីរនិយាយដោយឡែក សហប្រតិបត្តិការក្នុងបណ្ដាវិស័យ​និយាយ
រួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ