បើកសន្និសីទប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិបណ្ដាខេត្តក្រុងឆ្នាំ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី៤ កក្កដា នៅខេត្ត Nghe An ភាគកណ្ដាល វៀតណាម គណៈ កម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានរៀបចំសន្និសីទប្រធានគណៈ កម្មាធិការរណសិរ្សមាតុភូមិបណ្ដាខេត្តក្រុងឆ្នាំ២០១៨ សំដៅវាយតម្លៃអំពីការងារ រណសិរ្សក្នុងឆមាសទី១ឆ្នាំ២០១៨ និងអនុវត្តន៍ភារកិច្ចក្នុងឆមាសទី២។
ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Tran Thanh Man បានស្នើឲ្យអង្គសន្និសីទទាំងមូលសកម្មពិភាក្សា លើកឡើងការជំពាក់ជំពិននិងការលំបាកពេលដែលអនុវត្តន៍ការងាររណសិរ្សមាតុភូមិនៅមូលដ្ឋាន ផ្តល់មតិចំពោះខ្លឹមសារសំខាន់ៗ ដើម្បីត្រៀមរៀបចំឲ្យមហា សន្និបាតរណសិរ្សមាតុភូមិវៀតណាមគ្រប់ជាន់ថ្នាក់ ឆ្ពោះទៅមហាសន្និបាត រណសិរ្សមាតុភូមិវៀតណាមលើកទី៩នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ