បើកសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម២០១៥
|
បើកសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម២០១៥ |
Vovworld-នាព្រឹកថ្ងៃទី១៥វិច្ឆិកានៅភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាម (Dong Mo, Son Tay ក្រុងហាណូយ) បរិយាកាសវប្បធម៍ផ្សារបណ្ដែតទឹកណាមបូបានរៀបចំដ៏រស់រវើក។ នេះជាព្រឹត្តិការន៍ចាប់ផ្ដើមឲ្យបណ្ដាសកម្មភាពនៃសប្ដាហ៍មហាសាមគ្គីបណ្ដាជនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម២០១៥ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ដល់២៣វិច្ឆិកា។ លោក Lam Van Khang អនុប្រធានគណៈកម្មការទទួលបន្ទុកគ្រប់គ្រងភូមិវប្បធម៍ទេសចរណ៍បណ្ដាជនជាតិវៀតណាមនិងជាប្រធានគណៈចាត់តាំងសប្ដាហ៍មហាសាមគ្គីបណ្ដាចនជាតិ-បេតិកភ័ណ្ឌវប្បធម៍វៀតណាម២០១៥បានឲ្យដឹងថា៖
“យើងខ្ញុំប្រមូលផ្ដុំរៀបចំសម្រស់វប្បធម៍ប្រពៃណីយ៉ាងសម្បូរបែបដោយមានការចូលរួមរបស់ជនរួមជាតិសិប្បករណាមបូ។ នោះមិនត្រឹមតែជាការលក់ដូរធម្មតា ថែមទាំងជាបរិយាកាសវប្បធម៍មួយផង។ នៅទីនេះជនរួមជាតិបង្ហាញរាល់សកម្មភាពប្រចាំថ្ងៃរបស់ខ្លួនពីការលក់ទិញផ្លាស់ប្តូរដល់សកម្មភាពធម្មតាទៀតផង៕”