បើកសប្តាហ៍ពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤

(VOVWORLD) - តម្លៃពាណិជ្ជសញ្ញាជាតិឆ្នាំ ២០២៣ របស់វៀតណាមសម្រេចបានជិត ៥០០ ពាន់លានដុល្លារអាមេរិក កើនឡើង ១៥,៦% បើធៀបនឹងឆ្នាំ ២០២២។ 
បើកសប្តាហ៍ពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤ - ảnh 1អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan ថ្លែងមតិក្នុងពិធីបើកសប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ ២០២៤ (រូបថត៖ Vu Dung/qdnd.vn)

តួរលេខនេះបញ្ជាក់ពីកិត្យានុភាព និងឋានៈកាន់តែខ្ពស់លើឆាកអន្តរជាតិ ក៏ដូចជា បង្ហាញពីគំនិតផ្តួចផ្តើម និងមុខមាត់របស់វៀតណាមក្នុងការចូលរួមសមាហរណកម្មអន្តរជាតិផងដែរ។ នេះជាព័ត៌មានគួរឲ្យកត់សម្គាល់ក្នុងពិធីបើកសប្តាហ៍ពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤ និងវេទិកាអន្តរជាតិពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤ ដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរៀបចំឡើង នាព្រឹកថ្ងៃទី ១៦ មេសា នៅទីក្រុងហាណូយ។

យោងតាមការវាយតម្លៃរបស់ស្ថាប័នប្រឹក្សាការវាយតម្លៃពាណិជ្ជសញ្ញាឈានមុខគេលើពិភពលោក - Brand Finance ពាណិជ្ជសញ្ញារបស់វៀតណាមមានអត្រាកំណើន ១០២% ក្នុងដំណាក់កាល ២០១៩-២០២៣។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Sinh Nhat Tan បានឲ្យដឹងថា៖ “តម្លៃនៃពាណិជ្ជសញ្ញាវៀតណាមបានបញ្ជាក់ពីកិត្យានុភាពរបស់ខ្លួន និងឋានៈខ្ពស់កាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ បង្ហាញពីគំនិតផ្តួចផ្តើម និងមុខមាត់របស់វៀតណាមក្នុងការចូលរួមសមាហរណកម្មអន្តរជាតិ រួមចំណែកលើកកម្ពស់ការយល់ដឹងអំពីទំនាក់ទំនងជិតស្និទ្ធរវាងពាណិជ្ជសញ្ញាជាតិជាមួយពាណិជ្ជសញ្ញាផលិតផល និងពាណិជ្ជសញ្ញាសហគ្រាស ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិ”។

បើកសប្តាហ៍ពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤ - ảnh 2គណៈប្រតិភូចូលរួមពិធីបើកសប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ ២០២៤ (រូបថត៖ Vu Dung/qdnd.vn)

ក្នុងក្របខ័ណ្ឌនៃ “សប្តាហ៍ពាណិជ្ជសញ្ញាជាតិវៀតណាម” ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានសម្របសម្រួលជាមួយស្ថាប័ននានារៀបចំវេទិកាអន្តរជាតិពាណិជ្ជសញ្ញាវៀតណាមឆ្នាំ ២០២៤ ដោយប្រធានបទ៖ “លើកកំពស់គុណតម្លៃស្នូល”។ នៅក្នុងវេទិកានេះ ប្រតិភូបានពិភាក្សាអំពីដំណោះស្រាយដើម្បីបង្កើនតម្លៃស្នូលនៃពាណិជ្ជសញ្ញាជាតិ; លើកកំពស់កម្លាំង បង្កើនតម្លៃផលិតផល “Made in Vietnam”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ