បើកសប្តាហ៍វប្បធម៌ទេសចរណ៍រមណីយដ្ឋានវាលស្រែកាំជណ្តើរ Mu Cang Chai ២០១៦
|
បើកសប្តាហ៍វប្បធម៌ទេសចរណ៍រមណីយដ្ឋានវាលស្រែកាំជណ្តើរ Mu Cang Chai ២០១៦ |
(VOVworld)- សប្តាហ៍វប្បធម៌ទេសចរណ៍រមណីយដ្ឋានវាលស្រែកាំជណ្តើរ Mu
Cang Chai ២០១៦ បានបើកនៅខេត្ត Yen Bai ភាគខាងជើងវៀតណាម នាយប់ថ្ងៃទី
១៨ កញ្ញា។ ពិធីបើកបានប្រព្រឹត្តទៅដោយមានសកម្មភាពសិល្បៈជាច្រើនដែល
ឧទ្ទេសនាម ជាមួយភ្ញៀវទស្សនានូវតំបន់ភ្នំ Mu Cang Chai ពោរពេញទៅដោយអត្ត
សញ្ញាណនោះ កំពុងមានការផ្លាស់ប្តូរនិងអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី
Luong Thi Xuyen អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Mu Cang Chaiខេត្ត
Yen Bai បានឲ្យដឹង ថា៖
“សប្តាហ៍វប្បធម៌ ទេសចរណ៍រមណីយដ្ឋានជាតិវាលស្រែកាំជណ្តើរ Mu Cang Chai
ដែល បានយើងខ្ញុំកំណត់ថា ជាទិសដៅត្រឹមត្រូវជួយជនរួមជាតិនៅតំបន់ Mu Cang
Chai ធ្វើ ទេសចរណ៍ ដូច្នេះយើងខ្ញុំបានរៀបចំសកម្មភាពនេះជារៀងរាល់ឆ្នាំ។ មក
ដល់ Mu Cang Chai ភ្ញៀវទេសចរណ៍អាចមានឱកាសទស្សនាទេសភាពដ៏មនោរម្យ
និងស្វែងរក លក្ខណៈវប្បធម៌ជនជាតិ”៕