(VOVWORLD) - តាមរយៈសកម្មភាពជាបន្តបន្ទាប់នៃ “សប្តាហ៍អាស៊ាន-ចិន” នឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី ជំរុញការសម្រេចគោលដៅរួមរបស់ភាគីទាំងពីរ ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិនលើវិស័យជាច្រើនប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
សប្តាហ៍អាស៊ាន-ចិន |
"សប្តាហ៍អាស៊ាន - ចិនឆ្នាំ ២០២៣" បានបើកកាលពីម្សិលមិញ (ថ្ងៃទី សីហា) នៅទីក្រុង Fuzhou ខេត្ត Fujian ប្រទេសចិន។ អញ្ជើញចូលរួមក្នុងពិធីបើកនេះមាន ប្រតិភូជិត ៣០០ នាក់ រួមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន។
អញ្ជើញថ្លែងមតិក្នុងពិធីបើក អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ាន លោក Shi Zhongjun បានសង្កត់ធ្ងន់ថា តាមរយៈសកម្មភាពជាបន្តបន្ទាប់នៃ “សប្តាហ៍អាស៊ាន-ចិន” នឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី ជំរុញការសម្រេចគោលដៅរួមរបស់ភាគីទាំងពីរ ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិនលើវិស័យជាច្រើនប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
សកម្មភាពជាបន្តបន្ទាប់នៃ "សប្តាហ៍អាស៊ាន-ចិន" នឹងអូសបន្លាយ រហូតដល់ថ្ងៃទី ១១ ខែសីហា ដោយមានសកម្មភាពជាច្រើនដូចជា៖ វេទិកាក្រោមប្រធានបទ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិនឆ្ពោះទៅរកយុគសម័យថ្មី", វេទិកាកិច្ចសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិន វេទិកាយុវជន សប្តាហ៍ ភាពយន្ត និងពិធីបុណ្យម្ហូបអាហារ៕