បើកសម្ពោធការិយាល័យកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅអង់ដូរ៉ា
(VOVWORLD) - នាថ្ងៃទី១៣ ខែមីនា នៅទីក្រុង Andorra la Vella ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំក្សត្រប្រទេសអង់ដូរ៉ាលោក Nguyen Thiep (អចិន្រ្តៃយ៍នៅទីក្រុងប៉ារីស) បានបើកសម្ពោធការិយាល័យកុងស៊ុលកិត្តិយសវៀតណាមនៅទីនេះ។
នៅពិធី នេះ ឯកអគ្គរដ្ឋទូតបានប្រគល់សេចក្ដីសម្រេចចិត្តរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេសវៀតណាមលោក Pham Binh Minh ដែលតែងតាំងលោក Olivier Montel Monteret ជាកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅអង់ដូរ៉ា ព្រមទាំង សង្កត់ធ្ងន់ថា ការបើកសម្ពោធការិយាល័យនេះ ជាការរីកចម្រើនថ្មីមួយក្នុងទំនាក់ ទំនងទ្វេភាគីរវាងវៀតណាមនិងក្សត្រប្រទេសអង់ដូរ៉ា៕