បើកសម្ពោធន៍ការិយាល័យបង្កាប្រយុទ្ធប្រឆាំងអាសន្នរោគបន្ទាន់

         
 (VOV)_នារសៀលថ្ងៃទី៣ កុម្ភះ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងសុខាភិ បាលវៀតណាម លោកស្រី Nguyen Thi Kim Tien និងឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំនៅវៀតណាម លោក Ted Osius បានកាត់ខ្សែរបូ បើកសម្ពោធន៍​ការិយាល័យបង្កា
ប្រយុទ្ធប្រឆាំងអាសន្នរោគបន្ទាន់ ( ការិយាល័យ EOC ) របស់វៀតណាម។ ថ្លែងមតិ
នៅទីនេះ លោកស្រី Nguyen Thi Kim Tien បានអោយដឹងថា៖ ការងារបង្កាប្រយុទ្ធ
ប្រឆាំងអាសន្នរោគនេះទទួលបានការយកចិត្តទុកដាក់ពី​រដ្ឋាភិបាលវៀតណាម​។
 ហើយការបើកសម្ពោធន៍និងដាក់អោយដំណើការការិយាល័យ EOC នេះជាសកម្ម
ភាពជាក់ស្ដែងរបស់វៀតណាម ក្នុងការអនុវត្ត​កិច្ចសន្យាចូលរួមកម្មវិធីសហប្រតិបត្តិ
ការសន្តិសុខសុខាភិបាលសកលទាំងមូល។ នាលកន្លងទៅ ក្រសួងសុខាភិបាលបាន
ម្ចាស់ការអនុវត្តការិយាល័យ ​EOC ក្នុងការងារបង្កាប្រឆាំងអាសន្នរោគអេបូឡា ផ្ដា
សាយបក្សាបក្សី និងជំងឺ​ផ្សេងៗទៀតដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ