បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិបម្រើពិធីរំលឹកខួបលើកទី៧០ នៃទិវាជ័យជំនះ Dien Bien Phu
(VOVWORLD) - នារសៀលថ្ងៃទី ៥ ឧសភា នៅទីក្រុង Dien Bien Phu ខេត្ត Dien Bien ក្រសួង ព័ត៌មាននិងគមនាគមន៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dien Bien បើកសម្ពោធមជ្ឈមណ្ឌលសារព័ត៌មានអន្តរជាតិដើម្បីបម្រើពិធីរំលឹកខួប លើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu។
ទិដ្ឋភាពនៅពិធីសម្ពោធ។ (រូបថត៖ VNA) |
មានទីតាំងនៅជាន់ទី ៣ នៃមជ្ឈមណ្ឌលសន្និបាតខេត្ត Dien Bien មជ្ឈមណ្ឌល សារព័ត៌មានអន្តរជាតិ បម្រើពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) ត្រូវបានបំពាក់យ៉ាងពេញលេញដោយ កុំព្យូទ័រ ខ្សែបញ្ជូន រូបភាពនិងព័ត៌មានជាច្រើនទៀតដែលទាក់ទងនឹងពិធីរំលឹកខួប ក៏ដូចជាព័ត៌មានអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខេត្ត Dien Bien សម្រាប់ អ្នកសារព័ត៌មានក្នុងស្រុកជាង ២២០ នាក់ និងអ្នកសារព័ត៌មានអន្តរជាតិជិត ៤០ នាក់ ដែលមានវត្តមាននៅទីក្រុង Dien Bien ក្នុងឱកាសនេះ។
ក្នុងឱកាសនេះ គណៈកម្មការរៀបចំក៏បានតាំងបង្ហាញកាសែតកងទ័ពប្រជាជន ច្បាប់លេខពិសេសចំនួន ៣៣ ក្បាលដែលបានបោះពុម្ពផ្សាយនៅសមរភូមិក្នុងឆ្នាំ ១៩៥៤ រួមជាមួយនឹងការតាំងពិព័រណ៍រូបថត និងវីដេអូក្រោមប្រធានបទ “រីករាយវៀតណាម - Happy Vietnam ឆ្នាំ២០២៤”៕