បើកសម្ពោធរោងចក្រកែច្នៃផ្លែឈើស្រស់នៅស្រុក Van Ho ខេត្ត Son La

(VOVWORLD) - ក្រោយពីដំណើរការសាងសង់អស់រយៈពេលជាង ២ ឆ្នាំមក នាព្រឹកថ្ងៃទី ២០ ខែកញ្ញា នៅស្រុក Van Ho ខេត្ត Son La រោងចក្រកែច្នៃផ្លែឈើស្រស់និងឱសថបុរាណត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
បើកសម្ពោធរោងចក្រកែច្នៃផ្លែឈើស្រស់នៅស្រុក Van Ho ខេត្ត Son La - ảnh 1 ចុចប៊ូតុងដើម្បីចាប់ផ្តើមដំណើរការរោងចក្រ (រូបថត៖ VTC)

រោងចក្រនេះ ត្រូវបានក្រុមហ៊ុន TH វិនិយោគសាងសងលើផ្ទៃដី ១៤ ហិកតា ដោយមានទឹកប្រាក់វិនិយោគចំនួន ៣.៥០០ ពាន់ លានដុង (ប្រហែល ១៥២ លានដុល្លារ)។ តំណាក់កាលទី ១ នឹង អូសបន្លាយរហូតដល់ឆ្នាំ ២០២៥ ដោយមានទឹកប្រាក់វិនិយោគ ១.២០០ ពាន់លាន ដុង (ប្រហែល ៥០ លានដុល្លារ)។

ដោយផលិតបន្លែផ្លែឈើនិង ឱសថ ៣០០ តោន/ថ្ងៃ យោងទៅតាមវិធីសាស្ត្រធម្មជាតិនិងសុវត្ថិភាពទាំងស្រុង រោងចក្រនេះស្ថិតក្នុងចំណោមរោងចក្រកែច្នៃលំដាប់កំពូលដែលមានសមត្ថភាពធំជាងគេនៅវៀតណាម អនុវត្តបច្ចេកវិទ្យា ស្វ័យប្រវត្តិទំនើបបំផុត។ នៅពេលដំណើរការ រោងចក្រត្រូវបានរំពឹងថានឹងបង្កើតភាពលោតផ្លោះមួយសម្រាប់ផលិតផលកសិកម្មរបស់ខេត្ត Son La; បង្កើតការងារឱ្យកម្មករក្នុងស្រុកជិត ២០០ នាក់ ដែលធ្វើការដោយផ្ទាល់នៅរោងចក្រ និងកម្មករដោយប្រយោលរាប់ពាន់នាក់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ