បើកសម្ពោធសាលាមធ្យមសិក្សាវិជ្ជាជីវៈវៀតណាម-កូរ៉េខាងត្បូងនៅ Phu Quoc

(VOVWORLD) - នាថ្ងៃទី២៧ តុលា នៅឃុំ Ham Ninh ស្រុក Phu Quoc ខេត្ត Kien Giang ភាគខាងត្បូងវៀតណាម បានប្រព្រឹត្តទៅពិធីបើកសម្ពោធនិងបើកឆ្នាំសិក្សាថ្មីនៃ សាលាមធ្យមសិក្សាវិជ្ជាជីវៈវៀតណាម-កូរ៉េខាងត្បូង។

  សាលានេះមានផ្ទៃដីជាង ៨ហិកតា ជាមួយទុនវិនិយោគសរុបជាង២៣០ពាន់លានដុង។ ទិសដៅរបស់ សាលាគឺអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាពិសេសក្នុងវិស័យទេសចរណ៍។ ក្នុងឆ្នាំ សិក្សា២០១៧-២០១៨ សាលាជ្រើសរើសនិស្សិតជាង២០០នាក់ ជាមួយវិជ្ជាជីវៈ ចំនួន៤នោះគឺ៖ មគ្គុទេសទេសចរណ៍ ជំនាញភោជនីយដ្ឋាន គ្រប់គ្រងសណ្ឋាគារ និងជំនាញផ្នែកទទួលភ្ញៀវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ