|
បើកសម្ភោធន៍រូបបដិមាករសំរិទ្ធធំបំផុតនៅអាស៊ី-អាគ្នេយ៍ (VOV) |
Vovworld-នាថ្ងៃទី៣១សីហានៅខេត្ត Nam Dinh បានប្រព្រឹត្តទៅពិធីបើកសម្ភោធន៍រូបបដិមាករសំរិទ្ធធំបំផុតនៅអាស៊ី-អាគ្នេយ៍នាបច្ចុប្បន្ននិងមានតំលៃវប្បធម៍ព្រលឹងដ៏ធំធេង។
សំណង់រូបបដិមាករមានកំពស់២០ម៉ែត្រ មានទម្ងន់១៥០តោន ក្នុងអត្រា
សំរិទ្ធឡើងដល់៩០%។ សំណង់រូបបដិមាករត្រូវបានចាត់ទុកជាសំណង់មាន
អត្ថន័យព្រលឹងនិងវប្បធម៍ដ៏ធំធេងរបស់ខេត្ត Nam Dinh ដែលបានដាក់ក្នុង
បរិវេណរបស់វត្ត Truc Lam Thien Truong ដោយមានទ្រង់ទ្រាយជាង៤៨០០ម៉ែត្រ
ក្រឡា។
ចូលរួមពីធីបើកសម្ភោធន៍មានលោក Nguyen Thien Nhan សមាជិកការិយាល័យ
នយោបាយនិងជាប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម
លោក Tran Dai Quang សមាជិកការិយាល័យនយោបាយនិងជារដ្ឋមន្ត្រីក្រសួង
នគរបាលរួមជាមួយបុព្វជិកភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី៕