បើកសម័យប្រជុំលើកទី ២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ មីនា នៅវិមានរដ្ឋសភា បានបើកសម័យប្រជុំលើកទី២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការសួរដេញ ដោល និងឆ្លើយសំណួរដេញដោលអំពីបញ្ហាមួយចំនួនក្នុងវិស័យតុលាការ និងអយ្យការ។ 
បើកសម័យប្រជុំលើកទី ២១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1ទិដ្ឋភាពកិច្ចប្រជុំមួយនៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (ប្រភព៖ TTXVN)

 ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh និងប្រធានអយ្យការនៃអយ្យការប្រជាជនកំពូល Le Minh Tri នឹងឆ្លើយសំណួរដេញដោលក្នុងកិច្ចប្រជុំ។ នៅសម័យសួរដេញដោល រដ្ឋមន្ត្រី៖ នគរបាល យុត្តិធម៌; អគ្គអធិការកិច្ចរដ្ឋាភិបាលបានចូលរួមឆ្លើយសំណួរដេញដោល និងបកស្រាយអំពីបញ្ហាពាក់ព័ន្ធ។ ក្នុងកិច្ចប្រជុំនេះ  គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួនដែលមានមតិផ្សេងៗ គ្នានៃគម្រោងច្បាប់មួយចំនួន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ