បើកសម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ ខែកក្កដា នៅវិមានរដ្ឋសភា (ហាណូយ) គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី៣៥។
បើកសម័យប្រជុំលើកទី ៣៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា - ảnh 1សម័យប្រជុំលើកទី៣៥គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man។ (រូបថត៖ VGP)
អញ្ជើញជាអធិបតីនិងថ្លែងសុន្ទរកថាក្នុងពិធីបើក ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានឲ្យដឹងថា ខ្លឹមសារនៃសម័យប្រជុំលើកនេះគឺសំដៅបូកសរុប និងដកបទពិសោធន៍ពីសម័យប្រជុំលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥; ទន្ទឹមនឹងនោះ ពិចារណាលើការត្រៀមរៀបចំសម័យប្រជុំលើកទី៨។ ទាក់ទងនឹងសម័យប្រជុំលើកទី ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានវាយតម្លៃយ៉ាងទូលំទូលាយអំពីរបៀបវារៈ ខ្លឹមសារ ការងារប្រតិបត្តិការ និងការរៀបចំ; យកចិត្តទុកដាក់ដល់អនុសាសន៍ និង សំណើរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា រដ្ឋាភិបាល និងស្ថាប័ន មជ្ឈឹមនានា ដើម្បីបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពនៃសម័យប្រជុំលើកទី៨ និងសម័យប្រជុំបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ