បើកសម័យប្រជុំលើកទី ៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៥
(VOVWORLD) - សម័យបើកនេះត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ដើម្បីអ្នកបោះឆ្នោតតាមដានទស្សនា។
នាព្រឹកថ្ងៃទី ២៣ ឧសភា សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី ១៥ បានបើកយ៉ាងឱឡារិកនៅសាលប្រជុំ Dien Hong វិមានរដ្ឋសភា រដ្ឋធានីហាណូយ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី២៣ ឧសភា នៅវិមានរដ្ឋសភា សម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី១៥ បានប្រារព្ធជាផ្លូវការ។ អញ្ជើញចូលរួមសម័យប្រជុំនេះមានវត្តមាន អគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀត ណាម លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងសមាជិក សមាជិការសភា ឯកអគ្គរដ្ឋទូត ប្រធានគណៈបេសកកម្មការទូតប្រចាំនៅទីក្រុងហាណូយ។ សម័យបើកនេះត្រូវបានផ្សាយផ្ទាល់តាមវិទ្យុ និងទូរទស្សន៍ដើម្បីអ្នកបោះឆ្នោតតាមដានទស្សនា។
អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានលើកឡើងថា ក្នុងថ្ងៃដដែលនេះដែរ ពោលគឺ ១ឆ្នាំមុននេះ ការបោះឆ្នោតរដ្ឋសភា នីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ គឺជាពិធីបុណ្យដ៏ធំរមួយរបស់ប្រជាជនទាំងមូល ដែលបង្ហាញពីស្មារតីទទួលខុសត្រូវនយោបាយខ្ពស់ និងជំនឿជឿជាក់របស់ប្រជាជនចំពោះបក្ស និងរដ្ឋ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រដ្ឋសភាបានបើកសម័យប្រជុំប្រចាំចំនួន០២ និងសម័យប្រជុំវិសាមញ្ញដោយមានការច្នៃប្រឌិតថ្មីទាំងការគិត និងវិធីសាស្រ្តប្រតិបត្តិការ ដោយបានពិចារណាអនុម័តលើច្បាប់ចំនួន ០៣ សេចក្តីសម្រេចចំនួន៤៥ និងមានបទប្បញ្ញត្តិជាច្រើនដែលមិនធ្លាប់មានពីមុនមក ក្នុងគោលបំណងចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋ ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សម្រាប់ពេលចំពោះមុខ និងសម្រាប់គោលដៅនៃការអភិវឌ្ឍឆាប់រហ័ស និងនិរន្តរភាពយូរអង្វែង។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ (រូបថត៖ TTXVN) |
ដើម្បីត្រៀមរៀបចំសម័យប្រជុំលើកទី៣នេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖ “គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំជាប្រចាំចំនួន ៥ លើក និងរៀបចំសន្និសីទសាមជិកសភាទទួលបន្ទក ដើម្បីផ្តល់យោបល់លើគម្រោងច្បាប់ដែលត្រូវដាក់ជូនរដ្ឋសភាអនុម័ត។ ទន្ទឹមជាមួយគ្នានោះ សម្របសម្រួលយ៉ាងសកម្មជាមួយប្រធានរដ្ឋ រដ្ឋាភិបាល គណៈប្រធាននៃកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀត ណាម; ទ្រមទាំង ដឹកនាំស្ថាប័នរដ្ឋសភា និងគណៈប្រតិភូរដ្ឋសភា ប្រកាន់ខ្ជាប់នូវការពិត ស្តាប់មតិប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត គោរពមតិរបស់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ សហគមន៍ធុរកិច្ច សហគ្រាសក្នុងនិងក្រៅប្រទេស ដើម្បីត្រៀមរៀបចំឲ្យបានមត់ចត់ ដោយធានាគុណភាពខ្ពស់បំផុតនូវខ្លឹមសារដែលដាក់ជូនរដ្ឋសភា”។
ក្នុងកិច្ចប្រជុំនេះ រដ្ឋសភានឹងសម្រេចគោលនយោបាយវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ ចំនួន ០៥ ក្នុងនោះមានផ្លូវក្រវ៉ាត់ក្រុងទី៤ ក្នុងតំបន់រដ្ឋធានីហាណូយ; ផ្លូវក្រវ៉ាត់ក្រុងទី៣ ទីក្រុងហូជីមិញ។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖ “ក្នុងរយៈពេលមួយឆ្នាំកន្លងមក សមាជិកសមាជិកាសភាបានច្បាមជាប់នូវកម្មវិធីសកម្មភាព ដោយរក្សាការសន្យារបស់ខ្លួនចំពោះអ្នកបោះឆ្នោតនិងប្រជាជន។ ជាមួយគ្នានោះ ប្រកាន់ខ្ជាប់នូវស្ថានភាពជាក់ស្តែង ដើម្បីបង្ហាញចូលក្នុងរបៀបវារៈរបស់រដ្ឋសភា ក៏ដូចជា ធ្វើឱ្យប្រសើរឡើងជានិច្ចនូវកម្រិត និងសមត្ថភាពប្រតិបត្តិការក្នុងគ្រប់ទិដ្ឋភាព។ ខ្ញុំសូមថ្លែងអំណរគុណចំពោះសមាជិក សមាជិកាសភា ដែលតែងតែរួមចំណែកយ៉ាងសកម្ម ក្នុងការខិតខំប្រឹងប្រែង បញ្ញា និងការទទួលខុសត្រូវក្នុងខ្លឹមសារនីមួយៗ ដែលរដ្ឋសភាបានពិចារណា និងចេញសេចក្តីសម្រេច។ សូមស្នើឲ្យសមាជិកសភា បន្តលើកកម្ពស់ស្មារតីនោះ រួមចំណែកធ្វើឱ្យសម័យប្រជុំទទួលបានជោគជ័យ និងបំពេញតាមការរំពឹងទុករបស់ប្រជាពលរដ្ឋ និងអ្នកបោះឆ្នោតទូទាំងប្រទេស”។
នាថ្ងៃទី ២៣ ឧសភា នេះ រដ្ឋសភាបានស្តាប់របាយការណ៍មួយចំនួនផងដែរ៕