បើកសម័យប្រជុំលើកទី 27 នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

(VOVWORLD) -នាព្រឹកថ្ងៃទី ១០ កញ្ញា នៅទីក្រុងហាណូយបានបើកសម័យប្រជុំលើកទី ២៧ នៃ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នីតិកាលទី ១៤។ 
បើកសម័យប្រជុំលើកទី 27 នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម  - ảnh 1 ទិដ្ឋភាពនៃសម័យប្រជុំលើកទី 27 នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម 

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា នៅក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិ រួមមានរបាយការណ៍ស្ដីពីស្ថានភាពអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការងារដោះស្រាយពាក្យបណ្តឹង តវ៉ាឆ្នាំ ២០១៨ និងរបាយការរបស់រដ្ឋាភិបាល តុលាការប្រជាជនកំពូល មហាអយ្យការប្រជាជនកំពូលស្ដីពី ការងារដោះស្រាយពាក្យបណ្តឹង តវ៉ាឆ្នាំ ២០១៨ជាដើម។ ស្ដីពីសេចក្ដីព្រាងច្បាប់ប្រយុទ្ធប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម)នោះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិចារណលើវិធានការចំនួន ២ ក្នុងការធ្វើចំណាត់ការទ្រព្យសម្បត្តិ និងប្រាក់ចំណូល ដែលគ្មានប្រភពច្បាស់លាស់ នោះគឺវិធានការដោះស្រាយនៅតុលាកាតាមរយៈបែបបទ និងវិធានការអនុវត្តន៍ការយកពន្ធ លើប្រាក់ចំណូលឯកជន។ “នាបច្ចុប្បន្ន តាមតួរលេខស្ថិតិថា មានប្រទេសចំនួន២៥ បាន ប្រគល់ភារកិច្ច កំណត់ម្ចាស់កម្មសិទ្ធិឲ្យតុលាការ។ វិធានការនេះសមស្របនឹងបទបញ្ញត្តិ ដែលចូលជាធរមាន។ យើងអនុវត្តន៍វិធានការនេះតាមរយៈនីតិវិធីយុត្តិធម៌ ឬរដ្ឋបាលយុត្តិធម៌”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ