បើកសម័យប្រជុំវិសាមញ្ញលើកទី២ នៃរដ្ឋសភា នីតិកាលទី១៥

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ មករា កិច្ចប្រជុំវិសាមញ្ញលើកទី ២ នៃរដ្ឋសភានីតិកាលទី ១៥ បានបើកយ៉ាងឱឡារិកនៅវិមានរដ្ឋសភា ទីក្រុងហាណូយ។
បើកសម័យប្រជុំវិសាមញ្ញលើកទី២ នៃរដ្ឋសភា នីតិកាលទី១៥ - ảnh 1សាលប្រជុំ Dien Hong កន្លែងប្រព្រឹត្តិទៅសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៥

អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong, ប្រធានរដ្ឋ លោក Nguyen Xuan Phuc, នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួម; ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញជាអធិបតី; អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសម្របសម្រួលសម័យប្រជុំ។ មុនពិធីបើក ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល និងសមាជិករដ្ឋសភា បានអញ្ជើញដាក់កម្រងផ្កា និងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅប្រាំង្គតម្កល់សព។

អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា សម័យប្រជុំនេះ ធ្វើការពិចារណា និងសម្រេចលើបញ្ហាសំខាន់ៗ  បន្ទាន់មួយចំនួន រួមមាន៖ ផែនការមេជាតិដំណាក់កាល ២០២១-២០៣០, ចក្ខុវិស័យដល់ឆ្នាំ ២០៥០; គម្រោងច្បាប់ឱសថ (ធ្វើវិសោធនកម្ម); បូកសរុបការវាយតម្លៃគោលនយោបាយជាក់ស្តែងស្តីពីការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ យោងតាមសេចក្តីសម្រេចចិត្តលេខ ៣០/២០២១/QH១៥ របស់រដ្ឋសភា; បញ្ហាហិរញ្ញវត្ថុថវិការដ្ឋ; ការងាររៀបចំកម្មាភិបាល។ ដើម្បីធានាគុណភាព និងជោគជ័យនៃសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើរថា៖ “ដើម្បីពិចារណា និងសម្រេចលើខ្លឹមសារសំខាន់ៗ សូមស្នើឱ្យសមាជិករដ្ឋសភាលើកកម្ពស់ប្រជាធិបតេយ្យ លើកតម្កើងស្មារតីនៃការទទួលខុសត្រូវ និងរួមចំណែក  ផ្តល់យោបល់ដ៏មានតម្លៃ ការយល់ដឹង និងមានគុណភាព។ ស្នើឱ្យស្ថាប័នរដ្ឋសភា រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធធ្វើការសំយោគ ស្រូបយកមតិយោបល់របស់សមាជិកសភាឲ្យបានពេញលេញ និងច្បាស់លាស់ ដើម្បីបង្ហើយសេចក្តីព្រាងច្បាប់ និងគម្រោងសេចក្តីសម្រេចចិត្តប្រកបដោយគុណភាពបំផុត សម្រាប់ដាក់រដ្ឋសភាដើម្បីពិចារណា និងសម្រេចក្នុងសម័យប្រជុំនេះ”។

បន្ទាប់ពីសុន្ទរកថាបើករបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue រដ្ឋសភាបានផ្ទៀងស្តាប់សេចក្តីស្នើរសុំ និងរបាយការណ៍ផ្ទៀងផ្ទាត់ស្តីពីផែនការមេជាតិ ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; រាយការណ៍បកស្រាយ ទទួលយក និងកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការពិនិត្យ និងព្យាបាលជំងឺ (ធ្វើវិសោធនកម្ម); របាយការណ៍ស្តីពីការវាយតម្លៃការអនុវត្តបទប្បញ្ញត្តិនៃសេចក្តីសម្រេចចិត្តលេខ ៣០/២០២១/QH១៥ ចុះថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២១ សម័យប្រជុំដំបូង រដ្ឋសភាលើកទី ១៥ ស្តីពីគោលនយោបាយបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩; សេចក្តីស្នើរសុំខ្លឹមសារ ដើម្បីដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការផ្លាស់ប្តូរការអនុវត្តគោលនយោបាយមួយចំនួន ដូចមានចែងក្នុងសេចក្តីសម្រេចចិត្តលេខ ៣០/២០២១/QH១៥ ស្តីពីគោលនយោបាយបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងអនុញ្ញាតឱ្យបន្តប្រើប្រាស់ វិញ្ញាបនបត្រនៃការចរាចរឱសថ និងគ្រឿងផ្សំឱសថ ដែលផុតកំណត់ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៣ ប៉ុន្តែមិនទាន់ត្រូវបានបន្តពន្យាកាលបរិច្ឆេត តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីឱសថស្ថាន និងរបាយការណ៍ផ្ទៀងផ្ទាត់នៃរបាយការណ៍របស់រដ្ឋាភិបាលលើខ្លឹមសារនេះ។ល។

សម័យប្រជុំវិសាមញ្ញលើកទី២ នៃរដ្ឋសភាលើកទី១៤ គ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ (បិទនៅរសៀលថ្ងៃទី៩ ខែមករា)។ វគ្គបើក និងបិទត្រូវបានរាយការណ៍ដោយវិទ្យុសម្លេងវៀតណាម (VOV១) ទូរទស្សន៍វៀតណាម (VTV១) និងទូរទស្សន៍រដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ