បើកសម័យប្រជុំវិសាមញ្ញលើកទី៥ រដ្ឋសភាវៀតណាមនីតិកាលទី១៥
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ មករា នៅវិមានរដ្ឋសភា រដ្ឋសភា
វៀតណាមនីតិកាលទី ១៥ បានបើកសម័យប្រជុំលើកទី ៥ យ៉ាងឱឡារិក។
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរដ្ឋសភាអញ្ជើញចូលរួមពិធីបើកសម័យប្រជុំវិសាមញ្ញលើកទី៥ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VGP) |
អញ្ជើញចូលរួមសម័យប្រជុំមានអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Vo Van Thuong នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធាន រដ្ឋសភា លោក Vuong Dinh Hue ព្រមទាំងភ្ញៀវកិត្តិយស និងសមាជិករដ្ឋសភាជាង ៤០០ នាក់។
អញ្ជើញថ្លែងសុន្ទរកថាបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា នៅក្នុងសម័យប្រជុំលើកនេះ រដ្ឋសភានឹងពិចារណា និងអនុម័ត លើខ្លឹមសារចំនួន ៤ រួមមាន៖ សេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម); សេចក្តីព្រាងច្បាប់ស្តីពីអង្គការឥណទាន (វិសោធនកម្ម); សេចក្តីព្រាងសេចក្តីសម្រេចចិត្តស្តីពីយន្តការ និងគោលនយោបាយពិសេសមួយចំនួន ដើម្បីដោះស្រាយការលំបាកឧបសគ្គ ពន្លឿន ការអនុវត្តកម្មវិធីគោលដៅជាតិនិងខ្លឹមសារចាំបាច់បន្ទាន់ផ្សេងៗទៀតទាក់ទងនឹង ហិរញ្ញវត្ថុ និងថវិកា។
ទាក់ទងនឹងសេចក្តីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) តាមលោកប្រធានរដ្ឋ សភា នេះគឺជាគម្រោងច្បាប់ដ៏ធំមួយ ប្រកបដោយអត្ថន័យ និងសារៈសំខាន់ពិសេស ក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច-សង្គមកិច្ច ការពារជាតិ សន្តិសុខ និងការពារបរិ ស្ថានរបស់ប្រទេសជាតិ; ជះឥទ្ធិពលយ៉ាងទូលំទូលាយទៅលើប្រជាជនគ្រប់ស្រទាប់ វណ្ណៈនិងសហគមន៍អាជីវកម្ម ប្រមទាំងក៏ជាគម្រោងច្បាប់ដ៏លំបាក និងស្មុគស្មាញផងដែរ។
សម្រាប់សេចក្តីព្រាងច្បាប់ស្តីពីអង្គការឥណទាន (វិសោធនកម្ម) លោកប្រធាន រដ្ឋសភាបានសង្កត់ធ្ងន់ថា គម្រោងច្បាប់នេះជះឥទ្ធិពលដោយផ្ទាល់ដល់គោល នយោបាយហិរញ្ញវត្ថុ រូបិយវត្ថុ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖
“ខ្លឹមសារដែលយើងសម្រេចនៅក្នុងសម័យប្រជុំលើកនេះមានសារៈសំខាន់ខ្លាំងណាស់ មិនត្រឹមតែសម្រាប់ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃឆ្នាំ ២០២៤ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់អាណត្តិទាំងមូល និងមានអត្ថន័យគន្លឹះ យុទ្ធសាស្រ្តយូរ អង្វែងទៀតផង។ ខ្ញុំស្នើឱ្យអង្គប្រជុំលើកកម្ពស់ប្រជាធិបតេយ្យ លើកកំពស់ស្មារតី ទទួលខុសត្រូវ ផ្តោតលើការស្រាវជ្រាវ ការពិភាក្សា និងរួមចំណែកមតិប្រកបដោយ ភាពខ្លៀវក្លានិងគុណភាព ដើម្បីឲ្យអង្គប្រជុំអាចបំពេញរបៀបវារៈទាំងមូលប្រកបដោយ ឯកភាពខ្ពស់។ សូមស្នើឲ្យស្ថាប័នរដ្ឋសភា រដ្ឋាភិបាល និងស្ថាប័ន អង្គការពាក់ព័ន្ធ នានា ដោយមានការប្តេជ្ញាចិត្តខ្ពស់ និងការខិតខំប្រឹងប្រែងដ៏ធំ សម្របសម្រួលយ៉ាង ជិតស្និទ្ធ សុក្រិតសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តប្រកបដោយ គុណភាពខ្ពស់បំផុត ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងសម្រេច”។
សម័យប្រជុំវិសាមញ្ញលើកទី៥ ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ កន្លះតាមទម្រង់ កិច្ចប្រជុំផ្ទាល់នៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ ហើយគ្រោងនឹងបិទនៅព្រឹកថ្ងៃទី១៨ ខែមករា៕