បក្សរដ្ឋជានិច្ចកាលចងចាំនិងរំលឹកគុណូបការៈដ៏ធំធេងរបស់យុទ្ធជនកម្មាភិបាលនានា

បក្សរដ្ឋជានិច្ចកាលចងចាំនិងរំលឹកគុណូបការៈដ៏ធំធេងរបស់យុទ្ធជនកម្មាភិបាលនានា - ảnh 1

(VOVworld) - បក្ស រដ្ឋជានិច្ចកាលចងចាំនិងរំលឹកគុណូបការៈដ៏ធំធេងរបស់យុទ្ធ
ជន កម្មាភិបាលនានាក្នុងដំណាក់កាលតស៊ូការពារមាតុប្រទេស។នេះគឺជាការអះ
អាងរបស់ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ក្នុងជំនួបសំណេះសំណាល
ជាមួយអតីតយុទ្ធជននៃកងពលធំលេខ៣១៣និងលេខ៣១៤នាព្រឹកថ្ងៃទី២៧
កក្កដានៅរដ្ឋធានីហាណូយ។កងពលធំលេខ៣១៣និងលេខ៣១៤គឺជាកងពលធំ
ដែលបានប្រយុទ្ធដ៏អង់អាចក្លាហានមោះមុតនៅសមរភូមិ Vi Xuyen ខេត្ត Ha Giang
ក្នុងសង្គ្រាមការពារព្រំដែនភាគខាងជើងរបស់មាតុប្រទេស។លោកប្រធានរដ្ឋ
Truong Tan Sang បានអះអាងថា៖

“អ្នកដែលបានពលីកម្មដើម្បីមាតុប្រទេស អ្នកដែលកំពុងរស់ ជាពិសេសគឺអ្នកមាន
សិទ្ធិអំណាចមិនត្រូវ ភ្លេចនូវគុណូបការៈរបស់អ្នកដែលពលីជីវិតដើម្បីមាតុប្រទេស
ឡើយ។ប្រវត្តិសាស្ត្រ៤ពាន់ឆ្នាំរបស់វៀតណាមគឺដូច្នេះនិងបក្សកុម្មុយនីស្តវៀត
ណាមត្រូវពង្រីកថែមទៀតប្រពៃណីរបស់ប្រជាជតិដែរ។លោកប្រធានហូជីមិញ
បានផ្ដែផ្ដាំអំពីប្រពៃណីតងស្នងសងគុណនេះនិងយើងត្រូវអនុវត្តល្អនូវការផ្ដែផ្ដាំ
របស់លោក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ