បក្សរដ្ឋវៀតណាមមានមោទនភាពនិងកត់សម្គាល់ការរួមវិភាគទានរបស់កំលាំងយុវជនស្ម័គ្រចិត្ត
|
បក្សរដ្ឋវៀតណាមមានមោទនភាពនិងកត់សម្គាល់ការរួមវិភាគទានរបស់កំលាំងយុវជនស្ម័គ្រចិត្ត (VOV) |
Vovworld-នាថ្ងៃទី២៦សីហានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយ
នីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបបណ្ដាអតីតយុវជនស្ម័គ្រចិត្តនិងគណៈប្រធានសមាគមអតីតយុវជនស្ម័គ្រចិត្តរួមជាមួយវីរជនសាច់
ញាត្តិវីរជនដែលទើបនឹងបានប្រធានរដ្ឋប្រគល់ប្រសិទ្ធិនាមវីរកំលាំងប្រដាប់អាវុធ
ប្រជាជន។ នៅទីនេះលោកអគ្គលេខា Nguyen Phu Trong បានអះអាងថា កំលាំង
យុវជនស្ម័គ្រចិត្តបានមានការរួមវិភាគទានដ៏ធំធេងចំពោះបុព្វហេតុបដិវត្តន៍របស់
ប្រជាជាតិ។ លោកបានសង្កត់ធ្ងន់ថា៖
“ខ្ញុំបំណងថាបណ្ដាអតីតយុវជនស្ម័គ្រចិត្ត ជាគំរូសក្តិសមនឹងប្រពៃណីជាយុវជនស្ម័គ្រចិត្តវៀតណាមវីរភាព ជាគំរូសំរាប់កូនចៅអប់រំកូនចៅនិងគ្រួសារអនុវត្តនូវការ
ផ្ដួចផ្ដើមគំនិតគោលនយោបាយរបស់បក្សនិងរដ្ឋ។ ទី២គឺបន្តអនុវត្តគោលនយោបាយ
ថែទាំបងប្អូនយុវជនស្ម័គ្រចិត្ត មុនបង្អស់គឺអ្នកមានស្ថានភាពលំបាករាប់ទាំងអ្នកដែល
មរណភាព។ ទី៣គឺបន្តស្រាវជ្រាវបូកសរុបលើកមតិជាមួយបក្សរដ្ឋរាល់អំពីគោល
នយោបាយឲ្យបានល្អ៕”