បូកសរុបការបន្តអនុវត្តពិសោធន៍យន្តការជួយឧបត្ថម្ភយុត្តិធម៍


បូកសរុបការបន្តអនុវត្តពិសោធន៍យន្តការជួយឧបត្ថម្ភយុត្តិធម៍ - ảnh 1
បូកសរុបការបន្តអនុវត្តពិសោធន៍យន្តការជួយឧបត្ថម្ភយុត្តិធម៍ (sotuphap.hochiminhcity.gov.vn)

        Vovworld-នាព្រឹកថ្ងៃទី៤ធ្នូនៅទីក្រុងហាណូយ បានប្រព្រឹត្តទៅសន្និសីទ​បូក​
សរុបការបន្តអនុវត្តពិសោធន៍យន្តការជួយឧបត្ថម្ភយុត្តិធម៍តាមសេចក្តីសំរេច​ចិត្ត
របស់រដ្ឋសភា។ ការធ្វើពិសោធន៍នេះជាដំណោះស្រាយសំដៅអនុវត្ត​គោលការណ៍
សង្គមភាវូបនីយកម្មសកម្មភាពយុត្តិធម៍មួយចំនួនដែលបានដាក់ចេញនៅសេចក្តី
សំរេចចិត្តរបស់ការិយាល័យនយោបាយស្ដីពីយុទ្ធសាស្ត្រកំណែទម្រង់យុត្តិធម៍ដល់
ឆ្នាំ២០២០។ លោក Le Manh Hung ប្រធានការិយាល័យ​ជួយ​ឧបត្ថម្ភយុត្តិធម៍ខ័ណ្ឌ
Binh Thanh ទីក្រុងហូជីមិញបានចាត់ទុកថា៖

        “ជោគជ័យធំបំផុតដែលយន្តការជួយឧបត្ថម្ភយុត្តិធម៍ទទួលបាននាពេល​កន្លង
មកគឺបានបង្កើតកាណាល់កត្តិយុតសំរាប់ប្រជាជននិងជាមធ្យោបាយសក្តិសិដ្ឋសំរាប់
ប្រជាជនការពារសិទ្ធិអនុវត្តសាលក្រមនិងតុលាការ។ យន្តការបានបង្កើត​ជំនឿជាក់
របស់ប្រជាជនទៅលើប្រព័ន្ធច្បាប់ក៏ដូចជាជំនឿជាក់របស់ប្រជាជនទៅលើបុព្វហេតុ
កំណែទម្រង់យុត្តិធម៍ដែលបក្សនិងរដ្ឋកំពុងអនុវត្ត៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ